ឪពុកម្នាក់ចាប់ចងកូនផ្អោបទៅនឹងសសរផ្ទះ ដោយសារខឹងកូនរត់គេច មិនព្រមទៅរស់នៅជាមួយឪពុកម្តាយ
ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិនថុនា ត្រូវនឹងថ្ងៃទិវាកុមារអន្តរជាតិ (International Children’s Day)
មានអំពើហឹង្សាមួយនៅភូមិពោធិព្រឹក្សកើត ឃុំដូចតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ អំពើហឹង្សារវាងឪពុកហើយនឹងកូន
គឺឪពុកម្នាក់បានចាប់ចងកូនផ្អោបទៅនឹងសសរផ្ទះ ហើយមានក្រម៉ាជាប់ទៅនឹងកកូន វាយធ្វើបាបកូនស្រីរបស់ខ្លួនយ៉ាងដំណំដៃ តែដោយអ្នកជិតខាងបានដឹងទាន់ក៏បានទៅប្តឹងប៉ូលិសក្រោយពីសាកសួឪពុកនោះហើយ ប៉ូលិសក៏ដោះលែងឲ្យឪពុកចិត្តនោះមានសេរីភាពធម្មតាវិញ ។
កន្លងមកឪពុកម្នាក់នេះមិនមែនទើបតែប្រើអំពើហឹង្សាដាក់កូនៗរបស់ខ្លួនម្តងនេះទេ គឺច្រើនដងមកហើយប្រើអំពើហឹង្សាដាក់កូនរបស់ខ្លួនរហូតដល់មានរបួសស្មានថែមទៀត ហើយលើសពីនេះទៅទៀតគឺធ្លាប់ប្រើអំពើហឹង្សាវាយប្រពន្ធ។
ពាក់ករណីខាងលើនេះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនៅលើហ្វេសប៊ុក បានធ្វើការបំភ្លឺជលវិញរឿងហេតុហឹង្សា ក្នុងគ្រួសារ។ ករណីនេះនគរបាលខេត្តស្រុកនិងប៉ុស្តិ៍ បានឃាត់ខ្លួនបុរសនេះធ្វើការអប់រំភ្លាមៗ។
អង្គហេតុ ឳពុកម្តាយកុមារនេះបានចំណាកស្រុកទៅនៅភូមិភាគឥសាន្តហើយបានទុកកូនទាំង២ឲ្យនៅជាមួយម្តាយរបស់ខ្លួនសិន(ជីដូនក្មេង) ។ ពេលមានរឿងនេះឪពុកបានមកយកកូនគាត់ពីទីកំណើតនេះទៅនៅជាមួយវិញ ក្រោយពីសម្រាកបាន១យប់មុនចេញដំណើរ ក្មេងនេះបានគេចទៅពួនផ្ទះគេ (មូលហេតុមិនចង់ទៅជាមួយឪពុកម្តាយ) ។ បន្ទាប់ពីរកឃើញមក គាត់បានវាយបន្តិចបន្តួច តែក្មេងនៅតែមានបំណងរត់គេច អ៊ីចឹងពេលរៀបខោអាវបណ្តើរគាត់ក៏ចងកូននេះ តែក្មេងនៅតែរើបម្រាស់មិនឈប់ទើបឪពុកវាយបន្តិចបន្តួចមិនមានរបួសស្នាមធ្ងន់ធ្ងរឡើយ ។ឃើញសភាពបែបនេះជីដូនបង្កើតក៏បានទៅអន្តរាគមន៍ ឲ្យទុកនៅជាមួយគាត់វិញសិន ចាំគាត់លួងលោមពេលក្រោយចាំទៅ..។
ឪពុកក្មេងនេះក៏ត្រូវបាននគរបាលនិងប្រធានភូមិ ព្រមទាំងជីដូន បានស្រាយចំណងកុមារនោះ ហើយយើងបាននាំខ្លួនជនជាឳពុកមកអប់រំនៅប៉ុស្តិ៍រដ្ឋបាននិងអនុញ្ញាតឲ្យគាត់ទៅលំនៅដ្ឋានគាត់វិញ ..រឿងហេតុក៏បានបញ្ចប់ជាបណ្តោះអាសន្ន។
ខណៈនេះដែរកម្លាំងនគរបាលការពារអនិតិជន បាននិងកំពុងទៅពិនិត្យអង្គហេតុនិងសិក្សាអង្គច្បាប់បន្ថែមទៀតផងដែរ៕