នគរបាលថា ឪពុកដែលធ្វើបាបកូននោះ បានសន្យាចំពោះមុខច្បាប់ បើថ្ងៃក្រោយប្រព្រឹត្តទៀត នឹងត្រូវទទួលទោស
ស្រុកពញាក្រែក: ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូន សាធារណៈជនឲ្យបានជ្រាបថា នៅពេលថ្មីៗនេះ មានបណ្ដាញសង្គមមួយចំនួន ចុះផ្សាយថាឪពុកវាយ ធ្វើបាបកូនត្រូវបានអ្នកជិតខាង ជួយសង្គ្រោះ តែក្រោយមកត្រូវបានប៉ូលីស ធ្វើការដោះលែងឪពុកនោះ ឲ្យមានសេរីភាពវិញ បន្ទាប់ពីធ្វើកិច្ចសន្យាត្រឹមត្រូវ ជាមួយសមត្ថកិច្ចនគរបាលថា ឈប់ប្រព្រឹត្តវាយធ្វើបាបកូន និងក្រុមគ្រួសារ ហើយបើមានករណីលើកក្រោយទៀតនោះ នឹងត្រូវទទួលទោស ចំពោះមុខច្បាប់។
មានអំពើហឹង្សាបង្កឡើងដោយឪពុកបង្កើត មកលើកូនស្រីរបស់ខ្លួន កាលពីព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិពោធិព្រឹក្សកើត ឃុំដូចតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយការចាប់ចងកូនផ្អោបទៅនឹងសសរផ្ទះ ហើយមានក្រម៉ាជាប់នឹងករកូន វាយធ្វើបាបកូនស្រីរបស់ខ្លួន យ៉ាងចាស់ដៃ។ នោះក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានណែនាំឱ្យផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលដឹកនាំ ដោយលោកស្រីវរសេនីយ៍ឯក ហៃ ឡាលីន ជាស្នងការរង សហការជាមួយលោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ IKARE នាំក្មេងស្រីរងគ្រោះ មកធ្វើការសាកសួរ
នៅអធិកាដ្ឋាននគរបាលស្រុកពញាក្រែក និងធ្វើការពិនិត្យស្លាកស្នាម ដោយផ្ទាល់ឃើញថា ពុំមានស្នាមរបួសធ្ងន់ធ្ងរ ដូចការចោទប្រកាន់របស់ បណ្ដាញសង្គមមួយចំនួននោះទេ ករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្ត ជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បាន ចាត់ការតាមនីតិវិធីរួចរាល់ហើយ។
អាក៏បានបញ្ជាក់ថាឪពុករូបនោះឈ្មោះញឹក ពឿន អាយុ 52ឆ្នាំ ចំណែកកូនស្រីឈ្មោះចន សុខណា អាយុ 10ឆ្នាំ។
ពាក់ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅលើហ្វេសប៊ុក បានធ្វើការបំភ្លឺជលវិញរឿងហេតុហឹង្សា ក្នុងគ្រួសារ។ ករណីនេះនគរបាលខេត្តស្រុកនិងប៉ុស្តិ៍ បានឃាត់ខ្លួនបុរសនេះធ្វើការអប់រំភ្លាមៗ។
អង្គហេតុ ឳពុកម្តាយកុមារនេះបានចំណាកស្រុក ទៅនៅភូមិភាគឥសាន្តហើយ បានទុកកូនទាំង២ឲ្យនៅ ជាមួយម្តាយរបស់ខ្លួនសិន(ជីដូនក្មេង) ។ ពេលមានរឿងនេះឪពុក បានមកយកកូនគាត់ពីទីកំណើតនេះ ទៅនៅជាមួយវិញ ក្រោយពីសម្រាកបាន១យប់មុនចេញដំណើរ ក្មេងនេះបានគេចទៅពួនផ្ទះគេ (មូលហេតុមិនចង់ទៅជាមួយឪពុកម្តាយ) ។ បន្ទាប់ពីរកឃើញមក គាត់បានវាយបន្តិចបន្តួច តែក្មេងនៅតែមានបំណងរត់គេច អ៊ីចឹងពេលរៀបខោអាវបណ្តើរ គាត់ក៏ចងកូននេះ តែក្មេងនៅតែរើបម្រាស់មិនឈប់ ទើបឪពុកវាយបន្តិចបន្តួច មិនមានរបួសស្នាមធ្ងន់ធ្ងរឡើយ ។ឃើញសភាពបែបនេះ ជីដូនបង្កើតក៏បានទៅអន្តរាគមន៍ ឲ្យទុកនៅជាមួយគាត់វិញសិន ចាំគាត់លួងលោមពេលក្រោយចាំទៅ..។
ឪពុកក្មេងនេះក៏ត្រូវបាន នគរបាលនិងប្រធានភូមិ ព្រមទាំងជីដូន បានស្រាយចំណងកុមារនោះ ហើយយើងបាននាំខ្លួនជនជាឳពុក មកអប់រំនៅប៉ុស្តិ៍រដ្ឋបាល និងអនុញ្ញាតឲ្យគាត់ ទៅលំនៅដ្ឋានគាត់វិញ ..រឿងហេតុក៏បានបញ្ចប់ ជាបណ្តោះអាសន្ន។
ខណៈនេះដែរ កម្លាំងនគរបាលការពារអនិតិជន បាននិងកំពុងទៅពិនិត្យអង្គហេតុ និងសិក្សាអង្គច្បាប់ បន្ថែមទៀតផងដែរ។
កាលពីព្រឹកថ្ងៃសៅរ៍ ទី១ ខែមិនថុនា ត្រូវនឹងថ្ងៃទិវាកុមារអន្តរជាតិ (International Children’s Day)
មានអំពើហឹង្សាមួយ នៅភូមិពោធិព្រឹក្សកើត ឃុំដូចតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ អំពើហឹង្សារវាងឪពុកហើយនឹងកូន
គឺឪពុកម្នាក់បានចាប់ចងកូនផ្អោប ទៅនឹងសសរផ្ទះ ហើយមានក្រម៉ាជាប់ទៅនឹងកកូន វាយធ្វើបាបកូនស្រីរបស់ខ្លួន យ៉ាងដំណំដៃ តែដោយអ្នកជិតខាងបាន ដឹងទាន់ក៏បានទៅប្តឹងប៉ូលិស ក្រោយពីសាកសួឪពុកនោះហើយ ប៉ូលិសក៏ដោះលែងឲ្យឪពុកចិត្តនោះ មានសេរីភាពធម្មតាវិញ ។
កន្លងមកឪពុកម្នាក់នេះ មិនមែនទើបតែប្រើ អំពើហឹង្សាដាក់កូនៗរបស់ខ្លួនម្តងនេះទេ គឺច្រើនដងមកហើយ ប្រើអំពើហឹង្សាដាក់កូនរបស់ខ្លួន រហូតដល់មានរបួសស្មាម ថែមទៀត ហើយលើសពីនេះ ទៅទៀត គឺធ្លាប់ប្រើអំពើហឹង្សាវាយប្រពន្ធ៕