ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៦ នឹងកែលម្អផ្លូវជនបទ ពីផ្លូវដី ទៅផ្លូវកៅស៊ូ រឺផ្លូវបេតុង ជូនបងប្អូនសហគមន៏ដោយមិនរើសអើង

212

ត្បូងឃ្មុំ៖ ថ្លែងក្នុងជំនួបសំណេះសំណាល និង ឃោសនារកសម្លេង គាំទ្រជូនគណបក្សប្រជាជនកម្ពុជា នៅឯឃុំបើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជា ជនកម្ពុជា បានលើកឡើងនូវគោលនយោបាយ មួយ ក្នុង ចំណោមគោលនយោបាយសំខាន់ៗទាំង១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់រយៈពេលប្រាំឆ្នាំនាអាណត្តិទី៦ ឆ្នាំ២០១៨_២០២៣គឺគណបក្សប្រជាជនកម្ពុជា និងធ្តែវើការតភ្ជាប់ ផ្លូវគមនាគមន៍ពីទីប្រជុំជន ទៅគ្រប់ភូមិ ដែលកែលម្អផ្លូវជនបទពីផ្លូវដី ទៅជាផ្លូវកៅស៊ូ រឺផ្លូវបេតុង ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោកនិងក្រុម ការងារចុះជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ស្រុកក្រូចឆ្មា ខេត្ដត្បូងឃ្មុំចំនួន៩០០នាក់ កាលពីរសៀលថ្ងៃអង្គារ ១៣រោចខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ កកដ្ដា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ គណបក្ស ប្រជាជនកម្ពុជា នូវតែបន្តពង្រឹង ពង្រីកការផ្គត់ផ្គង់អគ្គីសនី ពីបណ្តាញជាតិ អោយដល់គ្រប់ភូមិទាំងអស់នៅឆ្នាំ២០២០នេះ និង បញ្ចុះថ្លៃអគ្គីសនី ជូនបងប្អូនប្រើប្រាស់ឱ្យបាននូវតម្លៃទាបបំផុតផងដែរ។ គណបក្សប្រជាជនកម្ពុជា និងខិតខំធ្វើកាអភិវឌ្ឍ ប្រព័ន្ធស្រោចស្រព និងទឹកស្អាត បង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកនៅគ្រប់មូលដ្ឋាន។
ឆ្លើយតបនឹងគោលនយោបាយល្អដែលមានសារៈសំខាន់ និង ផ្តល់ការចាប់អារម្មណ៍យ៉ាងខ្លាំងដល់សហគមន៍ខ្មែរឥស្លាមអ្នកឃុំប៉ើស១ ស្រុកក្រូចឆ្មារ ហើយពួកគេលើកដៃគាំទ្រ កោតសរសើរនូវគោលនយោបាយដ៏ល្អប្រសើរ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា ដោយបានប្តេជ្ញាចិត្ដ ទាំងអស់គ្នា ត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នាផងដែរ ។ គណបក្សប្រជាជនមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុង អាណត្តិទី៥មកនេះ បានជំរុញអភិវឌ្ឍន៏ គ្រប់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ,ស្ពាន,ថ្នល់,ផ្សារ,សាលារៀន,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើន កើតឡើង ជាហូរហែរជាក់ ស្តែង ផ្ដល់ការអភិវឌ្ឍលើគ្រប់វិស័យ រហូតដល់ពេលនេះ ។
សូមបញ្ជាក់ថា៖ រយៈពេលដំណើរការ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតកំពុងតែដំណើរការដែលមានគណបក្សនយោបាយចំនួន២០ បានចុះឈ្មោះ ក្នុងបញ្ជីផ្លូវការនៅគ.ជ.បដែលយុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨ មានរយៈពេល២១ថ្ងៃ។ ទោះបីជាយ៉ាងណា លោក ប្រធានគណៈចលនាសាសនិកឥស្លាម ក៏បានបង្ហាញពីមោទកភាព ដែលអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកំលាំង គ្រប់លំដាប់ បានចូលរួមការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនបងប្អូនពលរដ្ឋ ក្នុងពេលចុះយុទ្ធនា ការឃោ សនា នេះបានល្អប្រសើរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង