កើតជម្លោះរឿងហូបបាយ ប្តីខាំត្រចៀកចេញឈាម ប្រពន្ធស្ទុះទៅខាំដាច់ស្បែកពងប្តី
សៀមរាប៖ ទាំងប្តី ទាំងប្រពន្ធ ស្រវឹងស្រាដូចគ្នា កើកជម្លោះ រឿងហៅប្ដីមកហូបបាយ ប៉ុន្តែប្ដីមិនងើប នៅដេកលើគ្រែ ហើយប្ដីបានស្ទុះទៅខាំប្រពន្ធ ដាច់ស្លឹកត្រចៀក ហូរឈាម ហើយពេលនោះ ប្រពន្ធខឹង ក៏ស្ទុះទៅចាប់ប្ដីខាំដាច់ស្បែកពងក្ត បណ្ដាលឲ្យរងរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍ដែលកម្រមាននេះបានកើតឡើង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៤០ នាទី នៅក្នុងភូមិ ភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជម្លោះហិង្សារក្រុមគ្រួសារនេះ ប្រពន្ធមានឈ្មោះ ជុំ វឿង អាយុ ៤០ឆ្នាំ និងប្តី ឈ្មោះ លី លាប អាយុ ៣៨ឆ្នាំ។ នៅមុនពេលកើតហេតុ ប្តីកំពុងដេកលើគ្រែក្រោមផ្ទះ ហើយប្រពន្ធបានហៅប្តី ហូបបាយ នៅតែប្តីមិនព្រមងើបពីដេក ទើបឈានដល់ការកើតជម្លោះ ប្រើអំពើហិង្សា ប្រវាយប្រតប់គ្នា ពេលនោះ ប្តីបានខាំត្រចៀកប្រពន្ធ ខាងស្តាំដាច់ចេញឈាម ។ ក្នុងពេលនោះ ប្រពន្ធខឹងក៏បានស្ទុះទៅខាំលិង្គប្តីវិញ បណ្តាលឲ្យប្តីដាច់ស្បែកពងផ្នែកខាងស្តាំ ហើយត្រូវបានក្រុមគ្រួសារ ដឹកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ អាជ្ញាធរមូលដ្ឋាន បានលើកឡើងថា ចំពោះករណីហិង្សាក្នុងគ្រួសារ បង្កឱ្យមានរបួសស្នាមនេះ គឺពួកគេទាំងពីរនាក់ប្ដីប្រពន្ធ ពុំមានការប្តឹងនោះទេ ដោយ នាំគ្នាទៅពេទ្យ ដើម្បីព្យាបាលរបួស៕