ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាតកររំលោភសម្លាប់ក្មេង២នាក់ ដែលរត់គេចខ្លួនមកពួនសម្ងំនៅខេត្តព្រៃវែង

304


សមត្ថកិច្ចខេត្តព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចខេត្តព្រៃវែង ស្រាវជ្រាវរហូតដល់ ចាប់ខ្លួនមនុស្សពីរនាក់ប្ដីប្រពន្ធ ដែលជាប់ពាក់ព័ន្ធសង្ស័យថា ជាឃាតករសម្លាប់ក្មេងពីរនាក់ នៅខេត្តព្រះសីហនុ។

ហេតុការណ៍ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្រុកព្រៃនប់ខេត្តព្រះសីហនុ មិនដល់ឲ្យក្មេងពីរនាក់បងប្អូនបានសម្លាប់ ។ មន្ត្រីនរគបាលស្រុកព្រៃនប់ បានឱ្យដឹងថា ឃាតកម្មនេះ ត្រូវគេដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់អត្តសញ្ញាណ។ គេបានសង្ស័យថា ជនល្មើសអាចធ្វើសកម្មភាព ចាប់រំលោភកុមារីអាយុ ១០ឆ្នាំ។ បន្ទាប់មកធ្វើសកម្មភាព សម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ។

នៅថ្ងៃទី 2 ខែមិថុនានេះ កម្លាំងសមត្ថកិច្ច បានឡោមព័ទ្ធផ្ទះជនសង្ស័យ សម្រុក ចូលឃាត់ខ្លួនជនសង្ស័យ នៅខេត្តព្រៃវេង។ យើងបានឃាត់ខ្លួនភរិយា របស់ជនសង្ស័យ ឯជនសង្ស័យបានរត់ឡើដំបូលផ្ទះក្នុងបំណងគេចខ្លួនប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចបានចាប់ក្របួចជនសង្ស័យវាយខ្នោះទាំងពីរនាក់ប្ដីប្រពន្ធ។

យោងតាមផេកហ្វេសប៊ុករបស់អង្គការ CPU បានឲ្យដឹងថា
ព្រឹត្តិការណ៍ចាប់ខ្លួនជនល្មើសកំពង់តែដំណើរការ។ ក្រុមកម្លាំងការងារ មិនបានសម្រាកច្រើន ហើយកំពុងបន្តការរកជនល្មើស ដែលបានរំលោភ និងសម្លាប់ក្មេងពីរអ្នកនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា។ “យើងមិនព្រមសំរាក ឬបញ្ឈប់ប្រតិបត្តិការណ៍ ទាល់តែយើងចាប់ឯងបាន។ នេះជាអ្វីដែលយើង បានសន្យាទៅក្រុមគ្រួសារជនរងគ្រោះ ហើយយើង និងរក្សារពាក្យសន្យារបស់ពួកយើង” ជាពាក្យរបស់លោក James McCabe នាយកប្រតិបត្តិការណ៍ នៅអង្គភាពការពារកុមារ។
«យើងបានឃាត់ខ្លួន ជនសង្ស័យទាំងពីរ នាក់ ទាក់ទងនឹង ករណីរំលោភ និងសម្លាប់នៅខេត្តព្រះសីហនុហើយ។ អបអរសាទ រដល់ក្រុមកម្លាំងការងារ។ ព័ត៌មានបន្ថែមពេលក្រោយ»។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មានថា នៅពេលនេះកម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ជនដៃដល់ត្រូវបាន ចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែងនិងកំពុង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។

កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ។

ចំពោះអំពើឃាតកម្មនេះ អង្គការ Child Protection Unit (CPU) របស់អូស្ដ្រាលី ដែលមានជំនាញកោសល្យវិច្ឆ័យ ពិសេសករណីដែល កើតឡើងចំពោះកុមារនៅកម្ពុជា បានបង្ហាញអារម្មណ៍រន្ធត់ជាពន់ពេក ចំពោះភាពព្រៃផ្សៃនៃ ការប្រព្រឹត្តរបស់ជនបង្ក រហូតដល់ថ្នាក់រកពាក្យនិយាយមិនបាន។

តាមរយៈ Facebook ផ្លូវការនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ អង្គការ CPU បានសរសេរយ៉ាងដូច្នេះថា «ភាពព្រៃផ្សៃ នៃព្រឹត្តិការណ៍នេះ ធ្វើឲ្យសូម្បីតែអ្នកជំនាញ ដែលមាន បទពិសោធន៍ច្រើនឆ្នាំ មានភាពរន្ធត់ និងរកពាក្យនិយាយមិនបាន។ គ្រប់ធនធានដែល យើងមានកំពុងធ្វើការ ប្រើប្រាស់ដើម្បីរក អតសញ្ញាណរបស់ជនល្មើស។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បី ចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់»។

អង្គការនេះ បន្ថែមថា អ្នកជំនាញមិនអាចយល់ពីកម្រិត នៃអំពើហិង្សាដែលបាន ប្រហារមកលើក្មេងទាំងពីររូបនេះទេ ហើយ CPU សង្កត់ធ្ងន់ទៀតថា អ្នកជំនាញ មិនសម្រាកឡើយ ទាល់តែយើងបានធ្វើការចាប់ខ្លួន និងធ្វើការផ្តន្ទាទោសជនល្មើស៕

អត្ថបទដែលជាប់ទាក់ទង