ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថ ចល័តរថពាសដែកពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង ដើម្បីបង្កើនសមត្ថភាព

103

នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ កងរាជអាវុធហត្ថបានចល័តកម្លាំង និងរថពាសដែកពីបន្ទាយកងអន្ដរាគមន៍ (បឹងតាមោក) ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមប្រារព្ធពិធីបើកវគ្គបំប៉ន ហ្វឹកហ្វឺនបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សញ្វាវុធនិងបាញ់គ្រាប់ពិតជំនាន់ទី២ ឆ្នាំ២០១៩ ដែលពិធីបើកវគ្គនេះនឹកប្រព្រឹត្តទៅនៅថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបង្កើនសមត្ថភាពនាយនិងពលអាវុធហត្ថ ក្នុងការបំពេញភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារជាតិមាតុភូមិ ៕

អត្ថបទដែលជាប់ទាក់ទង