ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូPCX គេចហ្វូងគោដើរលើផ្លូវ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​របាំង​ថ្ម​ស្លាប់

53

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ហើយហើយបានគេចគោមួយ​ហ្វូង ដែល​ដើរ​ឆ្លងផ្លូវ ដួល​បោក​ក្បាល​ទៅ​នឹង​របាំង​ថ្ម​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​០២ ខែ មិថុនា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ លេខ​៥៩៨ ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ។ គ្រោះថ្នាក់នេះ ត្រូវបានមហាជន និយាយរិះគន់ដល់អាជ្ញាធរមូលដ្ឋាន ដែលមិនយកចិត្តទុកដាក់ លើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដែលបណ្តោយគោមួយហ្វូង ដើរផ្តេសផ្តាស់ពេញផ្លូវក្នុងក្រុងភ្នំពេញ ។

នគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នរិន្ទ មណី មាន​ទីលំនៅ​ផ្ទះ​៣៥​សេ ផ្លូវ​បេតុង ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ជិជិះម៉ូតូហុងដា PCX ពណ៌​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១HD-៨២១២ ​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​រូប​នោះ​បាន​ជិះ​ម៉ូតូ មួយ​គ្រឿង​ខាងលើ ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ ៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច កើតហេតុ ក៏​បាន​គេច​គោមួយ​ហ្វូង ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ដួល បោក​ក្បាល​ទៅ​នឹង​របាំង​ថ្ម​ ពុះ​ចែក​ទ្រូងផ្លូវ​ស្លាប់​នៅ​កន្លែង​។ ចំណែក​ម៉ូតូ​អូស​ជា​ច្រើន​ម៉ែត្រ​ហើយ ខ្ទាត​ចេញពី​ម្ចាស់​ប្រមាណ​ជិត​៣០​ម៉ែត្រ​៕

អត្ថបទដែលជាប់ទាក់ទង