ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី បុកស៊ីផាយប្រឡាយស្ទឹងមានជ័យបានជាង៤០០ម៉ែត្រជាមួយនឹងការដាក់លូប្រអប់នៅប្រឡាយបារាំង បានជាច្រើនកន្លែង

95

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញគិតមកដល់ពេលនេះបានធ្វើសកម្មភាពបុកស៊ីផាយប្រឡាយស្ទឹងមានជ័យបានជាង៤០០ម៉ែត្រជាមួយនឹងការដាក់លូប្រអប់នៅប្រឡាយបារាំងបានជាច្រើនកន្លែងផងដែរ។

    តាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថាបើតាមការចុះពិនិត្យការអនុវត្តគម្រោងសាងសង់ប្រឡាយស្ទឹងមានជ័យនិងប្រឡាយបារាំងជាលទ្ធផលក្រុមការងារបានសម្រេចការងារមួយចំនួនក្នុងនោះសម្រាប់ប្រឡាយស្ទឹងមានជ័យបានបុកSheet Pile ជញ្ចាំងប្រឡាយបានប្រវែង៤៣៨ម៉ែត្រ។ចាក់លូប្រអប់បានប្រវែង២៣២ម៉ែត្រសរុបបានប្រវែង៦៧០ម៉ែត្រលើប្រវែង១៤០០ម៉ែត្រ។

   សម្រាប់ប្រឡាយបារាំងយើងចាក់លូប្រអប់ចេញពីដីលោកឃុនសៀរបានប្រវែង៣៨០ម៉ែត្រ។ដាក់លូប្រអប់ឆ្លងផ្លូវដួងងៀប២និង៣រួចរាល់និងការដាក់លូប្រអប់ឆ្លងផ្លូវអង្គតាម៉ិញជិតរួច។

    គួរបញ្ជាក់ថាតំបន់ស្ទឹងមានជ័យរដ្ឋបាលរាជធានីបាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យមានប្រវែង១៣៩៨ម៉ែត្រដោយចាក់បេតុងបុកស៊ីផាយទទឹង៨ម៉ែត្រហើយគម្រោងនេះត្រូវបានបែងចែកជា៤តំណាក់កាលក្នុងនោះតំណាក់កាលទី១មានប្រវែង៣២៦ម៉ែត្រសងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រហើយក្នុងជំហានទី១នេះរដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥២គ្រួសាររួចហើយដែរកាលពីប៉ុន្មានខែមុននេះ។

   ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២គឺខណ្ឌមានជ័យនិងខណ្ឌសែនសុខដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួនជាង៥០០គ្រួសារហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

   ប្រឡាយស្ទឹងមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ

ចិញ្វើម២ម៉ែត្រសាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រផ្លូវមុខផ្ទះ៥ម៉ែត្រដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

 

អត្ថបទដែលជាប់ទាក់ទង