ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាកសពមុនធ្វើអត្តឃាតចងកសម្លាប់ខ្លួន បាននិយាយផ្ដាំផ្ញើបងប្អូនជួយ មើលថែទាំកូនគាត់ផង ព្រោះ គាត់ប្រហែលមិនរស់ទេ

97

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបាន ប្រាប់អោយដឹងនៅព្រឹក ថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩នេះ ដោយស្ដីពីករណី ៖ អត្តឃាត (ចងក)សម្លាប់ខ្លួនឯងកាលពីថ្ងៃទី ០២ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង០៧.១៥នាទី ចំណុច ភូមិភូមិឬស្សីស្រុក ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល។
សពឈ្មោះម៉ាន់ លីហ៊ូវភេទប្រុស អាយុ៤៧ឆ្នាំជាតិខ្មែរមុខរបរ យោធា មានទីលំនៅភូមិឬស្សីស្រុកឃុំឈើទាល ស្រុកកៀនស្វាយ​ ខេត្តកណ្តាល ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយ បាននិយាយរៀបរាប់ថា នាមុនពេលកើតហេតុខាងលើនេះ បុរសខាងលើ(សព)បាននិ
យាយប្រាប់បងប្អូនសាច់ញាត្តិគាត់ថា សូមជួយ
មើលថែកូនខ្ញុំផង ព្រោះខ្ញុំប្រហែលជាមិនរស់ទេ ព្រោះអីខ្ញុំមានជំងឺប្រចាំកាយ(ជំងឺមហារីក) ។ លុះដល់ថ្ងៃទី០២ខែមិថុនាឆ្នាំ២០
១៩វេលាម៉ោង០៧.១៥នាទី កូនរបស់គាត់(សព)បានឡើងទៅ លើផ្ទះឃើញទ្វារបន្ទប់បិទដោយ ដាក់គន្លឹះនៅខាងក្នុងជាប់ពេលនោះ បងប្អូនកូនចៅក៏នាំគ្នាធាក់ទ្វារបន្ទប់ ចូលទៅក៏ប្រទះឃើញ ឪពុករបស់ខ្លួនចង ក នឹងក្រមាជាប់ធ្នឹមផ្ទះ រួចក៏នាំគ្នាយកកាំបិតកាត់ក្រមា ដើម្បីទំលាក់បុរស់ខាងលើមកចុះក្រោម តែគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយមកបងប្អូនជនរងគ្រោះ បានរាយការណ៍ប្រាប់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឈើទាល ។
ក្រោយទទួលបានពត៍មាន កម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្តិ៍ លោកមេឃុំ លោកគ្រូពេទ្យមណ្ឌលសុខភាពឈើទាល បានចុះពិនិត្យសាកសពនិងបានបញ្ជាក់
ថា ៖សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។
តាមការសន្និដ្ឋាន៖បុរស់ខាងលើ ពិតជាស្លាប់ដោយសារចងក ប្រាកដមែន ។ សពបានប្រគល់ជូនក្រុមគ្រួសារដេីម្បីធ្វេីបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង