ឃាតករសម្លាប់កុមារពីរនាក់ បានសារភាពថា ទិញថ្នាំស្រាផឹកអស់ មួយលីត្រកន្លះ ពេលស្រវឹងបានដើរទៅបន្ទប់ ចាប់រំលោភ
ព្រះសីហនុ៖ ឃាតករសម្លាប់កុមារពីរនាក់ បានសារភាពថា រូបគេបានសេពថ្នាំញៀន ហើយទិញថ្នាំស្រាផឹកអស់ មួយលីត្រកន្លះ ពេលស្រវឹងបានដើរទៅបន្ទប់ជួលមួយ ដែលនៅក្បែរគ្នា ឃើញក្មេងប្រុសស្រីពីរនាក់បងប្អូន កំពុងលេងនៅមុខបន្ទប់ វាបានអូសដៃក្មេងស្រីជាបង ចូលក្នុងបន្ទប់ហើយផ្តួលរំលោភ ខ្ទប់មាត់ថប់ដង្ហើម ប្អូនប្រុសអាយុជាង២ឆ្នាំ ឃើញដូចនេះ បានស្រែកយំខ្លាំងៗ ឃឃាតករបានវាយក្មេង៦ដៃពេញទំហឹង និងទាត់មួយជើងបត់កផ្ទប់ជញ្ជាំង ស្លាប់ភ្លាម រួចហើយទើបវាដើរចេញពីកន្លែងកើតហេតុ មកជួបនឹងប្រពន្ធ ហើយនាំគ្នារត់គេចខ្លួនមកខេត្តព្រៃវែង។
ខាងក្រោមនេះ ជារបាយការណ៍សង្ខេបចម្លើយសារភាពរបស់ជនសង្ស័យ ៖ នៅវេលាម៉ោង១:៣០នាទី ឈានចូលថ្ងៃទី០៣/០៦/២០១៩ ជនសង្ស័យឈ្មោះមៀង វិចិត្រ ភេទប្រុស ដែលជាឃាតករំលោភសម្លាប់កុមារពីរនាក់បងប្អូន ត្រូវបានបញ្ចូនពីនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ មកដល់ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ។
តាមចម្លើយ របស់ឈ្មោះ មៀង វិចិត្រ ភេទប្រុសអាយុ២៦ឆ្នាំ បានអោយដឹងថា ៖ កាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៩ ម៉ោងប្រហែល៧ព្រឹក វាបានទិញថ្នាំញៀន នៅម្តុំឆ្នេរអូរឈើទាល តំលៃ ៣៥,០០០រៀល មកជក់នៅដីឡូត៍មួយក្បែរបន្ទប់ជួល ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងបានទិញស្រាថ្នាំ១.៥លីត្រ មកផឹកថែមទៀត។ បន្ទាប់ពីផឹកស្រា និងប្រើប្រាស់គ្រឿងញៀនរួចហើយ វាបានដើរកាត់មុខបន្ទប់ជួល ដែលនៅចម្ងាយ៤០ម៉ែត្រពីបន្ទប់វា ក៏បានឃើញក្មេង ប្រុសស្រី ២នាក់ កំពុងលេងនៅមុខផ្ទះ ដោយគ្មាន មនុស្សចាស់នៅក្បែរ វាក៏បានអូសដៃក្មេងស្រីចូលទៅក្នុងផ្ទះរបស់ក្មេងទាំងពីរ ដោយនិយាយថាមីអូនទៅជាមួយពូ រីឯក្មេងប្រុសនៅខាងក្រៅផ្ទះដដែល។ ហើយក៏ច្រានក្មេងស្រីទៅលើកន្ទេល ដៃឆ្វេងរបស់វា ចាប់កដៃទាំងពីររបស់ក្មេងស្រី ឯដៃស្ដាំទាញស្រាតខោក្មេងស្រី និងលូកលេងប្រដាប់ភេទក្មេងស្រី ដោយយកម្រាមដៃកណ្ដាលរុកចូលជ្រៅ ខ្លាំងៗចំនួន៣ទៅ៤ដង ហើយបន្ទាប់មក ក៏ស្រាតខោខ្លួនឯង និងបានយកប្រដាប់ភេទរបស់វា រំលោភផ្លូវភេទក្មេងស្រីនោះតែម្តង ដោយយកដៃខ្ទប់មាត់ ខ្ទប់ច្រមុះថែមទៀត ពេលនោះក្មេងស្រីបស្រែកយំ ខ្សាវៗ ដោយការថប់ដង្ហើម ភ្លាមនោះក្មេងប្រុសជាប្អូន បានឃើញគេធ្វើបាបបងរបស់វា ក្មេងនោះ បានស្រែកយំខ្លាំងយ៉ាង។
ឈ្មោះមៀង វិចិត្រ បានសារភាពថា៖ ពេលដែលក្មេងប្រុសយំស្រែកខ្លាំងៗ វាក៏ក្រោកឡើង ស្ទុះទៅទះកំផ្លៀង៦ដៃខ្លាំងៗ និងទាត់១ជើងត្រូវកញ្ចឹងក បណ្ដាលឲ្យក្មេងប្រុសនោះបោកក្បាលនឹងជញ្ជាំងដោយមាន ឈាមប្រឡាក់ជាប់ ជញ្ជាំងផ្ទះ។ បន្ទាប់មកវាបានរត់ផ្លោះរបងចេញមកក្រៅ ហើយបានជួបប្រពន្ធរបស់វានៅតាមផ្លូវ វេលាម៉ោងប្រហែល១៤ (ជិតស្ពាន) ដែលមានចំងាយប្រហែល៦០ម៉ែត្រពីកន្លែងកើតហេតុ និងបានបបួលប្រពន្ធទៅស្រុកផ្ទះខាងប្ដី។ ៤០នាទីក្រោយវាក៏បានហៅម៉ូតូរ៉ឺម៉កកង់បី ជិះមកបេនឡាន មហោស្រពដោយឲ្យថ្លៃឈ្នួល៣០,០០០រៀល ។ វេលាម៉ោង១៥និង៣០នាទី ក៏ឡើង ជិះរថយន្ដឈ្នួលម៉ាកហាយឡែនឌឺទៅភ្នំពេញក្នុងតម្លៃ៤០.០០០រៀលក្នុង១នាក់ ម៉ោងប្រមាណ២៣យប់ ក៏ទៅដល់ភ្នំពេញ ហើយក៏បន្ដជិះ រថយន្ដឈ្នួលម៉ាកសាន់យុង ទៅកាន់ខេត្ដព្រៃវែង ក្នុងតម្លៃ២៥,០០០រៀលក្នុង១នាក់ បានទៅដល់ផ្ទះ នៅភូមិគ្រឿល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្ដព្រៃវែង ស្នាក់នៅទីនោះរហូតដល់ថ្ងៃទី០២/០៦/២០១៩ វាត្រូវបានសមត្ថកិច្ចទៅឡោមព័ទ្ធ និងចាប់ខ្លន តែម្ដង ៕