ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាត់នៅចិនទើបតែបាន២ខែ តែមានការរីកចម្រើនខ្លាំង

106

ភ្នំពេញ:កីឡាករកាយសម្ព័ន្ធអាកទីស្ទិក(Artistic Gymnastic)វ័យក្មេងកម្ពុជាវ័យ ភក្រ្តាដែលបានទៅហ្វឹក
ហាត់នៅប្រទេសចិន ទើបតែបានរយៈពេល២ខែនោះ ពេលនេះគេមានការរីកចម្រើនខ្លាំង។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលទើបតេត្រឡប់មកពីសាកសួរសុខទុក្ខ ដល់កីឡាកររូបនោះបានអះអាងថាគេ
ពិតជាមាន ការរីកចម្រើនខ្លាំងមែន ។
វ័យ ភក្រ្តាពេលនេះគេកំពុងតែហ្វឹកហាត់ នៅមជ្ឈមណ្ឌលកីឡាខេត្ តGuangdong ប្រទេសចិនគេបានចាក ចេញពីស្រុកខ្មែរមកហាត់ នៅប្រទេសចិន តាំងពីថ្ងៃទី២មេសាមកម្ល៉េះ ។គេមិនត្រឡប់មកវិញទេ គឺនៅពេលដែលស៊ីហ្គេមលើកទី៣០បើការប្រកួតគេ ចេញដំណើរពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីនតែម្ដង ។
ថ្មីៗនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី បន្ថែមទៀតទៅហ្វឹកហាត់នៅប្រ
ទេសចិនដែលក្នុងនោះមានកីឡាការិនីចំបាប់ ឌន ស្រស់, ជា កញ្ញា, ឌិត សំណាង, សឿន នឿន, យុន ដាណេ និងកីឡាករកាយសម្ព័ន្ធ អៀ សៀវមីង។ពួកគេទៅហ្វឹកហាត់ក្រោម ការជួយឧបត្ថម្ភរបស់លោក លោក ថាង ហ្គោដុង (Tang Gordon) អនុប្រធានទី១ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ពួកគេសុទ្ធតែជាអត្តពលិកវ័យក្មេងដែល
ត្រៀមស៊ីហ្គេមដូចគ្នា ។
ពួកគេទាំងអស់គ្នាត្រូវហ្វឹកហាត់នៅប្រទេសចិន រហូតដល់ចុងខែវិច្ឆិកា ទើបគេចេញដំណើរទៅកាន់ប្រទេសហ្វីលីពីនដែល ជាកន្លែងប្រារព្ធកីឡា ស៊ីហ្គេមលើកទី៣០តែម្ដង ។លោកណយ ផាណាទោះបីមិនហ៊ានប្រាថ្នាក្នុងការឈ្នះ មេដាយស៊ីហ្គេមក៏ពិតមែនតែលោក មានជំនឿថាពួកគេនឹងក្លាយជាអត្តពលិក ដែលមានក្ដានុពលជាងមុនជាមិនខាន។
វ័យភក្ដ្រាមានវ័យ១៩ឆ្នាំគេមានស្រុកកំណើត នៅខេត្តតាកែវហើយគេ ចាប់ផ្ដើមហ្វឹកហាត់កីឡាកាយសម្ព័ន្ធអាកទីស្ទិកតាំងពីឆ្នាំ២០១២មកម្ល៉េះ។ បន្ទាប់ពីគេក្លាយជាកីឡាករជម្រើសជាតិគេ មកហ្វឹកហាត់ និងសិក្សានៅ រាជធានីភ្នំពេញហើយ ពេលពេលនេះគេបាន ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិហើយ ។
សូមបញ្ជាក់ថាសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានទំនាក់ទំនងល្អ ជាមួយប្រទេសជប៉ុន ប្រទេសចិនហើយប្រទេសទាំង២នេះ តែងតែទទួលយកកីឡាកាយសម្ព័ន្ធកម្ពុជា ឲ្យទៅហ្វឹកហាត់នៅទីនោះ។ដោយឡែកប្រទេសរុស្ស៊ីក៏តែងតែ ផ្ដល់សម្ភារៈហ្វឹកហាត់ដល់ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែរ ។

អត្ថបទដែលជាប់ទាក់ទង