ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីសរុបចំនួន ៣៦០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន៍

141

នាព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ លោកសុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលដកហូតឯកសារមិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍ សម្រាប់ខែឧសភា ឆ្នាំ២០១៩ និងទិសដៅការងារមុនបញ្ចប់ឱសានវាទ។

យោងតាមរបាយការណ៍អង្គប្រជុំបានបង្ហាញថា លទ្ធផលសរុបពីដំបូង គិតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីសរុបចំនួន ៣៦០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន៍សរុបចំនួន១៩៣៩៥គ្រួសារ គិតជាមនុស្សរួម ចំនួន៦៨៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើង ចំនួន៤៩៦៣៨នាក់(ស្រី ២៣៩២១នាក់) មាន៩សញ្ជាតិ។

សូមបញ្ជាក់ផងដែរថា៖ ជនបរទេសបែបអន្តោប្រវេសន៍បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍
អ្នកអាយុ១៨ឆ្នាំឡើង ចំនួន៧៦៤៩៨នាក់(ស្រី ៣៦៥៨៥នាក់) គិតជាមនុស្សរួម ចំនួន១១១,៤២១នាក់ (ស្រី៥៣៥៦៧នាក់) ក្នុង ៣៦៤៨៥គ្រួសារ។
ជាងនេះទៀត បានផ្តល់ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ឲ្យប្រើប្រាស់អ្នកអាយុ១៨ឆ្នាំឡើង សរុបចំនួន៣៣៩៣៩ប្រកាស (ស្រី ១៦២៥៤នាក់) គិតជាមនុស្សរួមចំនួន ៥២៧១០នាក់(ស្រី២៥៣១៦នាក់) ក្នុងចំនួន ១៧០៥៧គ្រួសារ នៃអ្នកដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង