ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំដាក់ផែនការការពារសន្តិសុខ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងនៅពេលបោះឆ្នោតថ្ងៃទី២៩ខែកក្កដា

134

ភ្នំពេញ៖នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិសែនជ័យ បានដឹកនាំកិច្ចប្រជុំ គណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិសែនជ័យប្រចាំខែកក្កដាឆ្នាំ២០១៨ស្តីពី”ការងារការពារសន្តិសុខក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងនៅពេលកំពុងបោះឆ្នោតថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ” ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិសែនជ័យថា ៖កិច្ចប្រជុំនេះធ្វើឡើង គឺដើម្បីរំលឹកដាស់តឿនឱ្យអាជ្ញាធរសង្កាត់ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ក្នុងខណ្ឌពង្រឹងសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសកិច្ចការពារសន្តិសុខ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនានា ។
ក្នុងនោះលោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា៖ តាមការពិនិត្យស្ថានភាពជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅខណ្ឌពោធិសែនជ័យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ហើយកិច្ចការងារនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិសែនជ័យ នឹងធ្វើឱ្យបានល្អថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិសែនជ័យ៕

អត្ថបទដែលជាប់ទាក់ទង