ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បញ្ជូន​ជនសង្ស័យ រំលោភសម្លាប់ក្មេង២នាក់ ទៅ​តុលាការ

82

​ព្រះ​សីហ​នុ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ថា​ កម្លាំង​ជំនាញ​ខេត្ត​បាន​បញ្ជូន ជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ក្មេង​២​នាក់​ កាលពី​កន្លង​មក​។​

​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ កម្លាំងនគរបាលខេត្តព្រះសីហនុ នគរបាល​ខេត្តព្រៃវែង​ និង​អង្គការ​CPU​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ បានឱ្យ​ដឹង​ថា​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ មាង​ វិ​ចិត្ត​ អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​គ្រើល​ ឃុំ​រំដេង​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​

​សូម​រំលឹក​ថាៈ​ ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បង្ក​ឡើង ដោយជនល្មើសចាប់រំលោភកុមារី អាយុ​ជាង​១០​ឆ្នាំ​ បន្ទាប់​មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី​ និង​កុមារ​ជា​ប្អូន​ អាយុប្រហល៣ឆ្នាំដែលកំពុងដេក នៅក្នុងផ្ទះជាមួយគ្នា។

​ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុងផ្ទះ​ ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវ​បាន ក្រុមគ្រួសារព្យាយាមដឹក មក​សង្គ្រោះ​រហូត​ដល់​រាជធានី​ភ្នំពេញ​ តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​ និង​បាន​ស្លាប់​បាត់បង់​ជីវិត នៅលើរថយន្តវេលាម៉ោង ៨​យប់​ថ្ងៃ​ដដែល​នោះ​។​ កុមា​រា​រង​គ្រោះ​មានឈ្មោះ​ ផា​ សុខ​លី​ អាយុ​២​ឆ្នាំ​ និង​កុមារី​ជា​បង​មានឈ្មោះ​ ផា​ ស្រី​ល័​ក្ខ​ អាយុ​១០​ឆ្នាំ​ ៕

អត្ថបទដែលជាប់ទាក់ទង