ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេះល្បិចថ្មីចូលគុក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើ​សកម្មភាព​ជួល​ម៉ូតូ​ពី​ខេត្តសៀមរាប​ រួច​ហើយ​បម្រុង​យក​ទៅ​លក់​នៅ​ភ្នំពេញ​

115


សៀមរាប​៖​ ជនសង្ស័យ​ចំនួន​២​នាក់​ បាន​ធ្វើ​សកម្មភាព​ជួល​ម៉ូតូ​(​រំលោភ​លើ​ទំនុកចិត្ត​)​ ពី​ខេត្តសៀមរាប​ រួច​ហើយ​បម្រុង​យក​ទៅ​លក់​នៅ​ភ្នំពេញ​ តែ​មិន​បាន​សម្រេច​ ខណៈ​ដែល​លោក​វរសេនីយ៍ឯក​ ណុ​ប​ សា​រ៉ា​ក់​ អធិការ​ក្រុង​សៀមរាប​ សហការ​ជាមួយ​លោក​វរសេនីយ៍ឯក​ ញែ​ម​ ឈុ​ន​លី​ អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​ និង​លោក​វរសេនីយ៍ឯក​ ខេ​ង​ ឈុ​ន​គ័ន​ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​ម្នាក់​ ចំណែក​បក្ខពួក​ផ្សេង​ទៀត​គេចខ្លួន​បាត់​។​

​លោក​បាន​បន្ត​ទៀត​ថា​៖​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវបំបែក​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។​

​ជនសង្ស័យ​ឃាត់​ ឈ្មោះ​អៀង​ គា​ហេង​ ហៅ​ ហេង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​ចំណុច​ផ្លូវលំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ អ៊ឹ​ង​ ឆាយ​ហេង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​និស្សិត​ឆ្នាំ​ទី​២​ ផ្នែក​អក្សរសាស្ត្រ​អងគ្លេស​ ស្នាក់​នៅ​សង្កាត់​បឹង​ព្រ​លឹ​ក​ ខណ្ឌ​៧​មក​រា​។​

​ដោយឡែក​ជន​រង​គ្រោះ​មានឈ្មោះ​ ហុង​ សុ​ថុ​ល​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ ជួល​ម៉ូតូ​ស្នាក់​នៅ​ ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា​ នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​បាន​ជួល​ម៉ូតូ​ជិះ​មួយ​គ្រឿង​ម៉ាក​ zoomer​ x​ ពណ៌​ស​ លាយ​ក្រហម​ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AF-0066​ និង​ម៉ូតូ​ឃ្លិ​ច​ សៀមរាប​1AC-16135​ ក្នុង​គោលបំណង​ ឡើង​ទៅ​ភ្នំ​គូលែន​ ​និង​មាន​មិត្ត​ភ័ក្ត្រ​ចំនួន​២​នាក់​ទៀត​បាន​មក​ជួល​ម៉ូតូ​បន្ត​ តែ​ជា​អកុសល​ម្ចាស់​បាន​ឆែក​មើល​តាម​ប្រព័ន្ធ​ GPS​ បាន​រក​ឃើញ​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ​ទើប​ម្ចាស់​មានការ​សង្ស័យ​ទើប​រាយការណ៍​មក​សមត្ថកិច្ច​ក្រុង​សៀមរាប​ ដើម្បី​ឃាត់​ជន​ សង្ស័យ​ទាំង​ពីរ​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា​ រូបគេ​និង​បក្ខពួក​២​ម្នាក់​ទៀត​ ដែល​កំពុង​តែ​រត់គេច​ខ្លួន​ ពិតជា​បាន​ធ្វើ​សកម្មភាព​ជួល​ម៉ូតូ​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាំ​មក​ទៅ​កាន់​អធិការដ្ឋាន​ក្រុង​សៀមរាប​ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង