ភ្លៀងចាប់ផ្ដើមធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ៖ ចាប់ពីថ្ងៃទី 5 រហូតដល់ថ្ងៃទី 11 ខែមិថុនាឆ្នាំ 2019តទៅ នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ពីមធ្យមទៅបង្គួរ ព្រមទាំងមានផ្គររន្ទះ និង ខ្យល់កន្ត្រាក់ទៀតផង នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលបានចេញផ្សាយ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ។
ក្រសួងធនធានទឹកបានបន្ថែមថា ក្នុងពេលមានភ្លៀងធ្លាក់ នឹងមានខ្យល់កន្ត្រាក់ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នឹងព្យាយាមរកទីកន្លែងមានសុវត្ថិភាព ដើម្បីបញ្ចៀសពីបាតុភូតរន្ទះបាញ់៕