ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបោលបុកម៉ូតូក្នុងទិសដៅ បញ្ច្រាសទិសគ្នាបណ្ដាលឲ្យស្លាប់២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ២១

73

ខេត្តកណ្តាល ៖ មនុស្ស២នាក់បានស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្ដាលឲ្យស្លាប់នាក់និងខូចខាតម៉ូតូធ្ងន់គ្រឿងរថយន្តខូចខាតធ្ងន់គ្រឿង 

  ហេតុការនេះបានកើតឡើងនៅថ្ងៃអង្គារ៍កើតខែជេស្ឋឆ្នាំកុរឯកស័កពស២៥៦៣ត្រូវនឹងថ្ងៃទីខែមិថុនាឆ្នាំ២០១៩វេលាម៉ោង១២និង៥០នាទីនៅលើកំណាត់ផ្លូវជាតិលេខ២១ចំណុចខាងត្បូងព្រែកនូ( ទី៥៩) ៥០ម៉ែត្រស្ថិតនៅក្នុងភូមិកោះចាស់ឃុំព្រែកស្ដីស្រុកកោះធំខេត្តកណ្តាល

  អ្នកបើកបរម៉ូតូឈ្មោះសុឹម.អុីមភេទស្រីអាយុ៣៣ឆ្នាំមុខរបរកសិករមានទីលំនៅភូមិកំពង់ថ្កុលឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលបើកបរម៉ូតូម៉ាកហុងដាសេ១២៥សេរី២០១៩ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1Z 1290 មានកញ្ចក់មានមួកបើកបរមានទិសដៅពីត្បូងទៅជើង( ជ្រៃធំ.តាខ្មៅ) ស្លាប់នៅកន្លែងកើតហេតុ  មានឌុបអ្នករួមដំណើរនាក់ឈ្មោះសុឹម.អានភេទស្រីអាយុ២៩ឆ្នាំមុខរបរកសិករ( ត្រូវជាប្អូនបង្កើតអ្នកបើកបរ) មានពាក់មួកសុវត្តិភាពមានទីលំនៅភូមិ.ឃុំជាមួយគ្នា( ស្លាប់នៅនឹងកន្លែងកើតហេតុ) បានបុកជាមួយរថយន្តម៉ាកសំាយ៉ុងពណ៌ពាក់ស្លាកលេខកំពង់ធំ1A 0812 បើកបរមានទិសដៅពីជើងទៅត្បូងបញ្រ្ចាសទិសគ្នា  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនមុនពេលសមត្ថកិច្ចយើងទៅដល់ 

  មន្ត្រីប៉ូលីសខេត្តកណ្តាលបានអោយដឹងថាករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តបើកមានល្បឿនលឿនធ្វេសប្រហែស  មិនប្រកាន់ស្តាំរេចង្កូតទៅបុកម៉ូតូហើយរុញកិននៅខាងស្ដាំរបស់ម៉ូតូធ្វើឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរស្លាប់ទាំងពីរនាក់តែម្ដង

    ករណីនេះកំលាំងជំនាញនិងកំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង  ហើយបានយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីបន្តចាត់ការតាមនីតិវិធី

 

     

អត្ថបទដែលជាប់ទាក់ទង