ស្នេហ៍ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ កាន់តែផ្អែមល្ហែម
ភ្នំពេញ៖ ទស្សនិកជនជាច្រើនបានបង្ហាញការសាទរ និងលើកឡើងពីការច្រណែនខ្លាំង ចំពោះស្នេហាខុសវ័យរបស់អ្នកមេម៉ាយ សុខ សោម៉ាវត្តី និងកីឡាករបាត់ទាត់កម្លោះស្រស់សង្ហា លី វ៉ាហេទ។ ការលើកឡើងនេះក្រោយពីចំណងស្នេហ៍មួយនេះ កាន់តែបើកចំហរកាន់តែផ្អែមល្ហែមខ្លាំង ធ្វើឲ្យអ្នកឃើញមិនច្រណែនមិនបាន។
កញ្ញា សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ បានចំណាយពេលវេលាកាន់តែច្រើនសាងភាពផ្អែមល្ហែមរួមគ្នានៅតំបន់កម្សាន្តនានាឥតដាច់។ ពិសេសក្នុងថ្ងៃខួបកំណើតរបស់តារាបាល់ទាត់ លី វ៉ាហេទ ពួកគេបានទម្លាយរូបថត និងសាដ៏មានអត្ថន័យជ្រាលជ្រៅ និងបញ្ជាក់ពីចំណងស្នេហ៍កាន់តែរឹងមាំ និងចាស់ទុំជាងមុន។ អមនឹងសារក្នុងចិត្តទៅកាន់ម្ចាស់ចិត្ត បង្ហោះជាមួយរូបថតដ៏សែនរ៉ូមែនទិកនិងកីឡាករបាល់ទាត់ព្រមនឹងពាក្យពេចន៍នៃ ជីវិតស្នេហារបស់នាង ដែលមានគ្រប់រសជាតិតែម្តងចាប់តាំងពីមានវត្តមាន លី វ៉ាហេទ ចូលមកក្នុងជីវិត ស្រីស្រស់ ពូកែង៉ក់ង៉។ភ្ជាប់អត្ថន័យថាៈ “អ្នកគឺជាវត្ថុមានជីវិតម្យ៉ាងដែលបានចូលមក ក្នុងជីវិតមនុស្សស្រីម្នាក់នេះអោយ នាងយំ នាងសើច នាងញញឹម នាងងង៉ក់ នាងប្រចណ្ឌ នាងរំភើប នាងធាត់? និងរឿងជាច្រើនទៀតដែលរៀបរាប់ ១០ថ្ងៃក៏មិនអស់ដែរ គ្មានអីច្រើនទេគ្រាន់តែដឹងថា បង ល្អ ពេលខ្លះក៏មានឈ្លោះគ្នាដែរព្រោះ អូន ងរង៉ក់ ?”។អ្នកមេម៉ាយ បន្តទៀតថា “មនុស្សចាស់ម្នាក់នេះ ងរច្រើនបន្តិចហើយ តែ បងនៅតែទន្ទេញពាក្យថា “បងអ្នករើស បងត្រូវតែទ្រាំបងត្រូវតែលួងអូន” ជូនពរអោយឆាប់ជាបានមកជួយក្លឹបវិញ ។ នាងថា១ឆ្នាំនាំនាងដើរលេងតែ ៥ ទៅ ១០ ដងអីបានហើយ ព្រោះនាងដឹងថាគូស្នេហ៍រវល់ ? ហើយអាពាក្យថាស្រលាញ់អូនមួយជីវិត និងអត់យកទេ ព្រោះត្រូវជួបគ្នាជាតិក្រោយអោយបងកើតមុនអូនម្ដង កុំអោយខុសជំនាន់ដូចជាតិនេះ” ។
សូមបញ្ជាក់ដែរថា៖ ចំណងស្នេហ៍រវាងតារាសម្តែង សុខ សោម៉ាវត្តី និងតារាបាល់ទាត់លីវ៉ាហេទ កើតមានឡើងក្រោយពីចំណងស្នេហ៍សុខ សោម៉ាវត្តី និងអតីតស្វាមីកូនមន្ត្រីប៉ូលីស បានចែកផ្លូវគ្នាបន្សល់ទុកកូនស្រីម្នាក់។ ពួកគេចាប់ផ្តើមចាប់ចិត្តស្រឡាញ់គ្នាក្រោយ បានរួមគ្នាថតភាពយន្តខ្នាតធំរឿង”ខូចចិត្តអាជីព” របស់ផលិតកម្មរ៉ុក ។ ស្នេហានេះក៏បានបញ្ចប់ពាក្យរិះគន់ និងលើកឡើងរបស់មនុស្សមួយចំនួន ដែលនិយាយថានេះជាស្នេហាភ្លើងចំបើង មិនមែនជាស្នេហាដែលស្រឡាញ់គ្នា ពិតប្រាកដនោះឡើយ៕ ដោយ៖ សារីទ្ធី