មនុស្សទាំង១៣នាក់ ត្រូវបានរំដោះចេញពីរូងភ្នំថាំលួងដោយជោគជ័យ
(បាងកក)៖ក្មេងកីឡាករថៃ១៣នាក់ជាប់ក្នុងរូងភ្នំថាំលួ ខេត្តឈៀងរ៉ាយ ថ្ងៃនេះវេលាម៉ោង18.07 នាទីថ្ងៃទី១០កក្កដានេះត្រូវ បានយកចេញមកដល់ដោយសុវត្តិភាព ហើយនាំបញ្ជូនទៅមន្ទីរពេទ្យឈៀងរ៉ាយ។ដែលប្រតិបត្តិការ របស់ ក្រុមសង្រ្គោះ ធ្វើឡើងរយៈពេល ៣ ថ្ងៃ ជាថ្ងៃចុងក្រោយនៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីរូងភ្នំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ មនុស្សទាំង ១៣នាក់ ដែលជាប់ខ្លួននៅក្នុងរូងភ្នំខាងលើ តាំងពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះនោះ ត្រូវបានជួយយកចេញមកក្រៅវិញទាំងអស់ ហើយពួកគេដំបូងចំនួន ៨នាក់ កំពុងសម្រាកតាមដាននៅឯមន្ទីរពេទ្យ ក្នុងខេត្តឈៀងរ៉ាយ នៃនៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អទាំងផ្លូវការ និងផ្លូវចិត្ត ខណៈមនុស្សទាំង៥នាក់ដែលទើបត្រូវបានរំដោះចេញនៅល្ងាចថ្ងៃអង្គារនេះ កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា។
គួរបញ្ជាក់ថា ប្រតិបត្តិការនាថ្ងៃទី ៣ នេះគឺជាថ្ងៃសង្រ្គោះចុងក្រោយ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមនោះមិនទាន់ត្រូវបានអាជ្ញាធរថៃ ចេញផ្សាយជាផ្លូវការនោះឡើយ ដោយត្រូវរង់ចាំទាល់តែគេប្រាកដច្បាស់ថា ក្មេងទាំងអស់ និងគ្រូបង្វឹករបស់ពួកគេ មានស្ថានភាពសុខភាពល្អប្រសើរជាមុនសិន៕