ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា ពេជ្រ សូលីកា ត្រូវហ្វេនៗ លួចប្រមាញ់រូបថតពីជ្រុងណាក៏នៅតែស្អាតដែរ

138


ភ្នំពេញ៖ កញ្ញា ពេជ្រ សូលីកា គឺជាតារាស្រីវ័យក្មេងដែលមានសមត្ថភាពទាំងការច្រៀង សម្តែង ថែមទាំងជាម្ចាស់អាជីវកម្មដ៏ជោគជ័យម្នាក់ផងដែរ។
ជីវិតរបស់កញ្ញាពិតជាមានក្តីសុខខ្លាំងណាស់ ដោយក្រោយពីទំនេរពីការងារ កញ្ញា ក៏តែងតែធ្វើដំណើរកម្សាន្តជានិច្ចជាកាល ជាពិសេសទៅណាមកណា ពេជ្រ សូលីកា តុបតែងខ្លួនស្អាតៗប្លែកៗមិនឱ្យជាន់ម៉ូតគ្នានោះឡើយ ធ្វើឱ្យអ្នកគាំទ្រសរសើរនូវ Style របស់កញ្ញារហូតថាស្អាតគ្រប់ពេល។
មិនខុសពីរាល់ដង នៅក្នុងកម្មវិធីបើកសម្ពាធហាងមួយកន្លែង កញ្ញា ពេជ្រ សូលីកា ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ដោយតុបតែងខ្លួនជាមួយសំលៀកបំពាក់មួយឈុតស្រស់ប្លែកបែបថ្លៃថ្នូរមែនទែន ជាមួយនឹងរម៉ូតសក់រួញ មើលពីចម្ងាយស្រស់ស្អាតខ្លាំងស្ទើរតែដូចតារាបរទេស។
ដោយមិនអាចទ្រាំមើលភាពស្រស់ស្អាត និងស្រស់ស្រាយរបស់ ពេជ្រ សូលីកា បាន មានអ្នកគាំទ្រជាច្រើនបានបាញ់ទិសដៅមកមើលកញ្ញា គ្រប់ៗគ្នា ជាពិសេសក៏មានការលួចថតទាំងមិនដឹងខ្លួនជាច្រើនប៉ុស្តិផងដែរ គឺសុទ្ធតែស្អាតៗស្ទើរគ្រប់ប្លង់ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថា ហេតុតែជាស្រីស្អាតទោះលួចថតយ៉ាងណាគឺនៅតែ ស្រស់ស្អាត និងគួរឱ្យស្រលាញ់គ្រប់កាយវិការ ៕

អត្ថបទដែលជាប់ទាក់ទង