បន្ទាប់ពីផ្ដួមហ្វា មេឆៃទឹកទី៣រឿង សារ័ត្នមានកូប្រកួតថ្មី
ភ្នំពេញ:គេនៅចាំបានថាកាលពីថ្ងៃទី៥ឧសភាកន្លងមកអ្នកប្រដាល់កម្ពុជារឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១បានផ្ដួលអ្នកប្រដាល់ថៃហ្វា មេឆៃ(Fa Mechhai)ឲ្យសន្លប់មុនស្នូរជួងបញ្ចប់តឹកទី៣លើសង្វៀនBoosrtong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ ។
នៅថ្ងៃទី៩មិថុនានេះលើសង្វៀនដដែលនេះសារ័ត្នត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃមួយរូបផ្សេងទៀតគឺហ្វា ស៊ូរ៉ាក់(Fa Suorak) អ្នកប្រដាល់ថឿរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែជាលើកដំបូងនេះទេ ។មិនមាន
នរណាដឹងថាគេខ្លាំងឬខ្សោយឡើយតែលោកថៃ អ៊ូដែលជាមន្ត្រីដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះ អះអាងថាគេមសនសមត្ថភាពប្រហាក់ប្រហែលគ្នា ។
សារ័ត្នកន្លងមកពេលជួបជាមួយអ្នកប្រដាល់បរទេស គេហាក់ដូចជាវឿមិនសូវបានល្អឡើយតែបើជួបជាមួយ អ្នកប្រដាល់រួមជាតិគេបែរជាវ៉ៃបានល្អទៅវិញ ។ សម្រាប់លើកនេះសារ័ត្នបានប្រកាស ជាមុនហើយថាទោះបីអ្នកប្រ
ដាល់ថៃខ្លាំងជាងរូបគេក៏ដោយ គេនឹងខិតខំព្យាយាមដើម្បីកុំឲ្យអ្នកគាំទ្រគេអស់សង្ឃឹម ។
អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៥ដង ចាញ់១៨ដងនិងស្មើពិន្ទុ៤ដង ។ចំពោះអ្នកប្រដាល់ថៃហ្វា ស៊ូរ៉ាក់វិញគេមានប្រវត្តិប្រកួតចំនួនគេមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៧៤ដង និងចាញ់១៤ដងតើការប្រកួតនេះនរណាឈ្នះ ?
អ្នកប្រដាល់សាកលជម្រើសជាតិ ណាត សៀកនិនក្លិបអារុណរះកីឡាត្រុវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់វ៉ែន រដ្ឋាក្លិបកុមារទេពមានរិទ្ធ ។
វ៉ែន រដ្ឋាជាកូនបង្កើតរបស់លោកRolando Castellano RodriQuez ដែលជាគ្រូបង្វឹកជម្រើសជាតិកម្ពុជាដែលជាជនជាតិគុយបា ។ វ៉ែន រដ្ឋាធ្លាប់ដណ្ដើមបានមេដាយប្រាក់ពីស៊ីហ្គេមឲ្យកម្ពុជាបានមួយគ្រឿង រីឯណាត សៀកនិនគេក៏ធ្លាប់ដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងដែរពីស៊ីហ្គេម ។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ នរណាឈ្នះក្នុងការប្រកួតនេះ ?