ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកម្ពុជាឈ្នះប៉ាគីស្ថាន២ទល់០ ក្នុងវគ្គជម្រុះWorld Cup ជើងទី១វគ្គជម្រុះបឋម

93


ភ្នំពេញ:ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតឈ្នះ ក្រុមជម្រើសជាតប៉ាគីស្ថាន ២ទល់០នាយប់ថ្ងៃទី៦មិថុនាក្នុង
វគ្គជម្រុះបាល់ទាត់ពិភពលោកវគ្គបឋម(2022 World Cup Qualification AFC) ។
ទោះជាយ៉ាងណាក៏កម្ពុជានឹងត្រូវទៅលេងជើងទី២ ជាមួយប៉ាគីស្ថាន នៅក្រៅដីរបស់ខ្លួន១១មិថុនា ។កីឡាករ
សៀង ចន្ធា រកបានមួយគ្រាប់នៅនាទី៨២ និងកីឡាករ គួច សុកុម្ភៈ រកបានមួយគ្រាប់បន្ថែមនៅនាទី៨៤។
ថ្លែងងក្នុងសន្និសីទកាសែតបន្ទាប់ពីចប់ការប្រកួតគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរបស់កម្ពុជាគឺលោកFilex Dalmasបាននិយាយ ថា៖ «ជាដំបូងអបអរសាទរដល់កីឡាករ មិនមែនតែ២៣នាក់ទេ តែ២៦នាក់ដែលបានចូលជំរំហ្វឹកហាត់ ដែលពួកគេបានធ្វើការយ៉ាងខ្លាំង មិនមែនត្រឹមតែក្នុងទីលាន និងក្រៅទីលានឡើយ ដូច្នេះយើងត្រូវអបអរចំពោះ ការប្រឹងប្រែងរបស់ពួកគេ ។»
ចំពោះលោក José Antonio Nogueiraគ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថានបានបង្ហាញបពីការសោកស្ដាយ
ចំពោះលទ្ធផលនៃការចាញ់នេះ ។លោកលើកហេតុផលថាមុនកម្ពុជា ទាត់ចូល២គ្រាប់ ប៉ាគីស្ថាន មានឱកាសល្អ២ដង
តែកូនក្រុមរបស់លោកធ្វើមិនបានសម្រេច។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្ដែងនូវ ការកោតសរសើរដោយបាន បញ្ជាក់នៅក្នុងផេករបស់សម្ដេចថា “សូមកោតសរសើរដល់ ក្រុមកីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការប្រកួតជាមួយ ក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល ( កម្ពុជា២ Vs ប៉ាគីស្ថាន ០ )សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។” ជាមួយគ្នានេះសម្តេចក៏បាន អរគុណដល់អ្នកគាំទ្រដោយបន្ថែមថា៖ “អរគុណបងប្អូនប្រជាពលរដ្ឋ ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបាន ចូលរួមទស្សនាផ្ទាល់នៅ ពហុកីឡាដ្ឋានតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត៕”

អត្ថបទដែលជាប់ទាក់ទង