សម្ដេចហ៊ុនសែនប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីថា គួរថ្នាក់ថ្នមគ្នាក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ រំលឹកដល់នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថា យើងគួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក្នុងតំបន់អាស៊ាន។
លោកផៃស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីព្រឹកថ្ងៃទី៧មិថុនានេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកនេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ រំលឹក និងប្រដៅដល់នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថា “យើងគួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលក៏ដូចជាប្រជាជននិងប្រជាជន នៅក្នុងប្រជាជាតិអាស៊ាន”៕