មួយរយៈនេះប្រជាជន និយមពិសានំបញ្ចុក
ភ្នំពេញ៖តាមការសង្កេតមើលជាក់ស្ដែងក្នុងមួយរយះនេះគេសង្កេតឃើញបងប្អូនប្រជាជនភាគច្រើនគាត់និយមដោយនាំគ្នាមកពិសានំបញ្ចុកនៅតាមបណ្ដាភោជនីយដ្ឋាននិមួយៗនិងនៅតាមបណ្ដាផ្សារនានាមិនថាតែនៅទីក្រុងឬនៅជនបទនោះទេហើយនៅពេលនេះអ្នកប្រកបមុខរបរលក់នំបញ្ចុកគឺមានការកាក់កបយ៉ាងខ្លាំងបើធៀបទៅនិងកាលពីមុនៗនោះដោយសារប្រជាជនភាគច្រើននិងអាជ្ញាធរមួយចំនួនគាត់ងាកមកពិសានំបញ្ចុកដែលទឹកសម្លរខ្មែរដែលមានរស់ជាតិឆ្ងាញ់ពិសាពោលគឺពិសាហើយចង់ពិសាទៀត។
កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នេះលោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញបានចុះទៅពិនិត្យមើលនៅកន្លែងបងប្អូនអាជីវករដែលពួកគាត់ប្រកបមុខរបរលក់នំបញ្ចុកដោយត្រូវគិតគូលេីបញ្ហាអនាម័យ ជាចម្បងជាពិសេសប្រភពនៃការផលិតនំបញ្ចុកអោយបានច្បាស់លាស់ ដេីម្បីសុវត្ថិភាព សុខភាព របស់បងប្អូនអ្នកមកទទួលទានឬមកពិសានៅកន្លែងលក់នំបញ្ចុកនៅក្នុងផ្សារបឹងកេងកងនាសព្វថ្ងៃនេះពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទាំងការទទួល ប្រគល់ និងដឹកជញ្ជូននំ សម្រាប់បងប្អូនប្រជាជនដែលកម្ម៉ង់យកទៅ ហូបនៅថ្ងៃអាទិត្យទី០៩ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខ។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងទៀតថានាសព្វថ្ងៃនេះនៅផ្សារបឹងកេងកងគឺមានកន្លែងលក់នំបញ្ចុក៥ទៅ៦កន្លែង និង កន្លែងលក់បោះដុំមាន៣កន្លែងទៀតហើយក្នុងមួយរយះនេះបងប្អូនអាជីវករលក់នំបញ្ចុកលក់ដាច់ខ្លាំងណាស់ដោយបងប្អូនប្រជាជនយើងគាត់មកពិសានំបញ្ចុកនៅផ្សារបឹងកេងកងដែលមានរស់ជាតិឆ្ងាញ់។លោកប្រធានផ្សារបន្តទៀតថានំបញ្ចុកនៅផ្សារបឹងកេងកងក្នុងមួយចានមានតំលៃចាប់ពីបីពាន់រៀលទៅបួនពាន់រៀលតែប៉ុណ្ណោះហើយអ្នកលក់នំបញ្ចកគាត់និយាយថាក្នុងមួយរយះនេះគឺលក់នំបញ្ចុកដាច់ខ្លាំងណាស់បើធៀបទៅនិងពេលមុនៗនោះ។ដូចនេះបើបងប្អូនដែលមានបំណងចង់មកពិសានំបញ្ចុកដែលមានរស់ជាតិឆ្ងាញ់ពិសាសូមអញ្ជើញមកពិសានំបញ្ចុកនៅផ្សារបឹងកេងកងពិតជាមិនខុសបំណងឡើយ៕