ស្រ្តីស្អាតម្នាក់ ជិះរថយន្តចូលសារាវ័ន្ត ទាញភ្លើងខ្លីបាញ់ផ្អើលព្រះសង្ឃ
ភ្នំពេញ៖ ស្ដ្រីម្នាក់ បើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ រួចទាញកាំភ្លើងបាញ់២គ្រាប់ឡើងលើ មេឃ ។ ហេតុ ការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា មូលហេតុអ្វីបានជាស្ដ្រីរូបស្រស់ម្នាក់នេះ បើករថយន្ដចូលវត្ត ហើយបាញ់កាំភ្លើងបែបនេះ។
កម្លាំងសមត្ថកិច្ច ធ្វើការឡោមព័ទ្ធទីតាំងកើតហេតុ ចាប់ស្ដ្រីរូបនេះ ដើម្បីចាត់វិធានការបន្ដតាមនីតិវិធី ដោយដកហូតយកភ្លើងខ្លីមួយដើម និងសម្បកកាទូស្សន៍មួយគ្រាប់៕