ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំប៉ន់ដល់គ្រូបង្វឹកបាល់បោះកម្រិត១ចំនួន៣៧រូប

86

​ភ្នំពេញ៖សហព័ន្ធកីឡាបាល់បោះកម្ពុជាបានរៀបចំវគ្គបំប៉ន់ដល់គ្រូបង្វឹកបាល់បោះកម្រិត១ដល់គ្រូបង្វឹកចំនួន៣៧នាក់ក្រោមការបង្រៀនដោយលោកគ្រូDamian Cottonនិងជាគ្រូមកពីសហព័ន្ធបាល់បោះអន្តរជាតិ(FIBA)នៅ

ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។

​លោកកៅ កាន់ណាលីអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់បោះកម្ពុជាមានប្រសាសន៍ថាវគ្គបំប៉ន់មានមាន

សិក្ខាកាមចូលរួមចំនួន៣៧នាក់មកពីរាជធានីខេត្តក្រុង ។ សិក្ខាកាមចូលរួមលើកនេះសុទ្ធសឹងជាគ្រូដឹកនាំកីឡាករ-កីឡាការិនីមកចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games)លើកទី១ ឆ្នាំ២០១៩ ។

​លោកបាបន្តថាគ្រូបង្វឹកដែលមានសញ្ញាប័ត្រកម្រិត១ទើបអាចចូលមកសិក្សាវគ្គនេះបានសម្រាប់គ្រូបង្វឹកកម្រិត ១ គឺជាគ្រូសម្រាប់បង្ហាត់ កីឡាករ-កីឡាការិនីកម្រិតថ្នាល ចំពោះសញ្ញាប័ត្រកម្រិត២ បង្ហាត់កីឡាករ-កីឡាការិនីកម្រិតអាជីព។

​លោកDamian Cottonបានប្រាប់ថាលោកនឹងបង្ហាញដល់គ្រូបង្វឹកទាំងអស់របៀបរៀបចំក្រុមុនពេលប្រកួតមកដល់ និងក្រោយពេលប្រកួតពិសេសគ្រូត្រូវដឹងពីវិធីបង្ហាត់ក្រុម។ ច្បាប់ប្រកួត និងបច្ចេកទេស ថ្មីៗ របស់បាល់បោះក៏នឹងត្រូបង្ហាញដែរ និងការសិក្សាពីទ្រឹស្ដី ។តួនាទីរបស់គ្រូបង្វឹកមុនពេលប្រកួត ពេលប្រកួត និងក្រោយពេលប្រកួត ។

អត្ថបទដែលជាប់ទាក់ទង