ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្តិសុខ​យាម​ធនាគារ​ហត្ថា​កសិករ​ម្នាក់​ក៏​សុខចិត្ត​ដេក​យាម​ រហូត​ដល់​គាំងបេះដូង​ស្លាប់

85

​ភ្នំពេញ​ ៖​ សន្តិសុខ​យាម​ធនាគារ​ហត្ថា​កសិករ​ម្នាក់​ មាន​ជំងឺ​មិន​ស្រួលខ្លួន​ ហើយ​បាន​និយាយ​ថា​ គេ​មិន​ស្រួលខ្លួន​ តែ​គ្មាន​អ្នក​ចាប់អារម្មណ៍​ ក៏​សុខចិត្ត​ដេក​យាម​ រហូត​ដល់​គាំងបេះដូង​ស្លាប់​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ នៅ​អាគារ​លេខ​៦៧​អា​ ផ្លូវ​២៨៩​ ក្រុម​៦៨​ ភូមិ​១៤​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។

​ជន​រង​គ្រោះ​មានឈ្មោះ​ ចាន់​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​ជា​បុគ្គលិក​ក្រុម​ហ៊​ន​សន្តិសុខ​ប៊េ​ស​ ប្រចាំការ​នៅ​ធនាគារ​ហត្ថា​កសិករ​ មានស្រុក​កំណើត​នៅ​ភូមិ​ត្រស់​ ឃុំ​ត្រស់​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​។ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​(​សព​)​បាន​និយាយ​ប្រាប់​ថា​ មិនសូវ​ស្រួលខ្លួន​ រួច​ធ្វើការ​ធម្មតា​រហូត​ដល់​វេលា​ម៉ោង​៥​និង​៥១​នាទី​ព្រឹក​ ក្មួយ​បាន​ដើរ​ចេញពីផ្ទះ​លេខ​៦១​ ផ្លូវ​២៨៩​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ មក​អង្រួន​ជើង​ជន​រង​គ្រោះ​ តែ​មិន​ភ្ញាក់​រហូត​ដល់​ម៉ោង​កើតហេតុ​ វេលា​ម៉ោង​៨​និង​២២​នាទី​ ក្មួយ​មក​អង្រួន​ជើង​ម្តងទៀត​ ទើប​ដឹង​ថា​ ពូ​របស់​ខ្លួន​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ​​ឆ្លង​តាម​ការ​ពិនិត្យ​របស់​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​លោក​វេជ្ជបណ្ឌិត​ ន​ង​ វ​ណ្ណា​រ័​ត្ន​ បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​គាំងបេះដូង​ (​ជំងឺលើសឈាម​)​។​​បច្ចុប្បន្ន​ សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទដែលជាប់ទាក់ទង