គ្មានពុលនំបញ្ចុក ក្នុងព្រឹត្តិការណ៍ហូបនំបញ្ចុកសាមគ្គី ដូចបណ្ដាញសង្គមចុះផ្សាយនោះទេ
ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ហូបនំបញ្ចុកសាមគ្គី កាលពីថ្ងៃទី 9 ខែមិថុនារួចមក មានបណ្ដាញសារព័ត៌មានសង្គមហ្វេសប៊ុក មួយចំនួន បានសរសេរថា ព្រឹត្តិការណ៍នោះ មានការពុលនំបញ្ចុកនៅខេត្តព្រៃវែង។ ជាមួយនោញ ស្នងការនគរបាលខេត្តព្រៃវែង ក៏បានចេញសេចក្តីបដិសេធថា គ្មានករណីពុលនំបញ្ចុកកាលពីថ្ងៃទី 9 នោះទេ ជាព័ត៌មានក្លែងក្លាយ។ ចំណែកអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា គ្មានការពុលនំបញ្ចុក ក្នុងមហាព្រឹត្តិការណ៍ទទួលទាននំបញ្ចុករបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនោះទេ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនៅថ្ងៃទី 10 ខែមិថុនានេះ សូមធ្វើការបដិសេធចោល នូវពត៌មានដែលជនអនាមិកនេះ បានបង្ហោះ មិនពិតទេ វាបានកើតឡើងតាំងពី២០១៧ ម្លេះ ចំនែកការហូបនំបញ្ចុក នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៩ នេះមិនមានករណីពុលនំបញ្ចុកនៅខេត្ត ព្រៃវែងទេ ។
ស្នងការខេត្តព្រៃវែងបញ្ជាក់ថា “នេះជាព័ត៌មានក្លែងក្លាយ….!!!”។
យោងតាមការឲ្យដឹង ពីលោកស្នងការ នៃស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា មិនមានករណីពុលនំចញ្ចុក ដូចការបំផុសបំផុល របស់ជនទាំងនេះឡើយ ចំណែករូបភាពទាំងនេះគឺជារូបភាព កាលពីឆ្នាំ២០១៧តែប៉ុណ្ណោះ ។
ការទទួលទាននំបញ្ចុកសាមគ្គីជាតិ ឬនំបញ្ចុកតេជោសន្តិភាព កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅក្រោមបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ក៏ បានបញ្ជាក់អះអាងថា គ្មានការពុលនំបញ្ចុក នៅក្នុងមហាព្រឹត្តិការណ៍ទទួលទាន នំបញ្ចុករបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កាលពីថ្ងៃទី៩ ខែមិថុនានោះឡើយ។
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា គ្មានការពុលនំបញ្ចុកនៅក្នុងមហាព្រឹត្តិការណ៍ ទទួលទាននំបញ្ចុករបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ហើយរហូតមកទល់នឹងព្រឹកនេះ មិនមានករណីប្រជាពលរដ្ឋណាម្នាក់ ពុល រាកក្អូត ដោយសារពិសានំបញ្ចុកនោះឡើយ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ក្រសួងសុខាភិបាល យើងបានត្រៀមរួចជាស្រេច ក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង បើមានករណីរាកក្អួត ពុល ដោយសារទទួលទាននំបញ្ចុក និងចំណីអាហារផ្សេងៗ តែមកទល់នឹងពេលនេះ គ្មានប្រជាពលរដ្ឋយើងមួយរូបណា ពុលរាកក្អួត មកកាន់មន្ទីរពេទ្យយើងទូទាំងប្រទេស៕