ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីក្រសួងបរិស្ថានម្នាក់លោតសម្លាប់ ខ្លួនបានសំរេច ពីជាន់ទី៥នៃក្រសួងបរិស្ថាន

111

ភ្នំពេញ ៖ ដោយសារទ្រាំនឹងជំងឺរាំរ៉ៃមិនានតទៅទៀត ធ្វើអោយមន្រ្តីក្រសួងបរិស្ថានម្នាក់ បានលោតសម្លាប់ខ្លួនពីជាន់ទី៣ កាលវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៩ ចំណុចក្រសួងបរិស្ថាន​ ផ្លូវសបុិត​ ក្រុម៧៨​ ភូមិ​១៤​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ភ្នំពេញ​ ។

ជនរងគ្រោះឈ្មោះ​ អោម​ សេងហួ​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ ជាតិ​ខ្មែរ​ ស្នាក់នៅផ្ទះលេខ១០៥​ ផ្លូវលំ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ភ្នំពេញ​ មុខរបរ​ អនុ​ ការិ​យាល័យ​ រដ្ឋបាលផែនការនិងហិរញ្ញវត្ថុ​ ក្រសួង​បរិស្ថាន​ ។

សមត្ថកិច្ចបានអោយដឹងថា ករណីមន្រ្តីក្រសួងបរិស្ថានបានលោតសម្លាប់ពីអាគារជាន់ទី៥ ដោយសារមានជំងឺក្រពះរាំរ៉ៃ​ក្រពេះ និងមានបញ្ហាច្រមុះ ដែលបានទៅថតនៅប្រទេសវៀតណាមចុងក្រោយ ហើយព្រឹកមិញនេះបុរសរងគ្រោះមកធ្វើការជាធម្មតា តែមុនកើតហេតុបុរសរងគ្រោះបានចុចជណ្ដើរយន្ត ក៏មានស្រ្តីម្នាក់ធ្វើការជាមួយគ្នាក៏សួរថា បងទៅណា រួចតបមកវិញថា ឡើងទៅជាន់ទី៤បន្តិច ស្រ្តីក៏សួរទៀតថា បងថ្ងៃនេះម៉េចមុខបងខ្មៅម្ល៉េះ ហើយបងសេីចមួយមើលក្រោយមកបុរសនោះសេីច ហើយក៏ជិះជណ្ដើរយន្តឡើង ក្រោយមកក៏ផ្អើលថាបុគ្គលិកមន្រ្តីបរិស្ថានលោតសម្លាប់ខ្លួន ។ សមត្ថកិច្ចបន្តថា ក្រោយពីការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញចុះមកត្រួតពិនិត្យកន្លែងកើតហេតុនិងកន្លែងលោតគឺការសន្និដ្ឋានករណីអត្តឃាតលោតសម្លាប់ខ្លួនឯងសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកទៅស្រុកត្រាំកក់ ខេត្តតាកែវដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕

 

អត្ថបទដែលជាប់ទាក់ទង