ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីជើងខ្លាំងម្នាក់ដេញ បាញ់ព្រះសង្ឃក្នុងវត្តសារ៉ាវ័ន្ដ ត្រូវតុលាការចោទប្រកាន់

62

ភ្នំពេញ៖ ស្ត្រីប្រើប្រាស់កាំភ្លើងខ្លីដេញបាញ់ព្រះសង្ឃក្នុងវត្តសារ៉ាវ័ន្ ដព្រោះរឿងស្រោចទឹកលើករាសីរកស៊ីមិនកាក់កកនោះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ត្រូវបាន លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់ ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់។

សំណុំរឿងនេះ នឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើវាសនាជនត្រូវចោទរូបនេះ ថាតើអាចរួចខ្លួន ឬគេចមិនផុតពីត្រូវឃុំខ្លួនដាក់ពន្ធនាគារ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានបញ្ជូនខ្លួនស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាងអាវុធខ្លី ទៅតុលាការកហរុងភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ពាក់ពន្ធ័ករណីបាញ់ចំនួន២គ្រាប់ នៅក្នុងវត្តសារ៉ាវ័ន្ត ស្ថិតក្នុងកុដិលេខ២៣។

ជនបង្កឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលជាន់ទី៤ ផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិព្រែកដូងហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះឈ្មោះ ស៊ូ ពិសិដ្ឋ អាយុ៣២ឆ្នាំ មុខរបរព្រះសង្ឃ គង់នៅវត្តសារ៉ាវ័ន្ត កុដិលេខ២៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

នារី​រូប​ស្រស់​សោភា​ម្នាក់​ ទិញ​អាវុធ​ខ្លី​ពីប្រទេសថៃ តម្លៃ១៥០០ដុល្លារ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ បាន​ខឹង​នឹង​ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់​ក្នុង​វត្ត​សា​រ៉ា​វន្ត​ ហើយ​បាន​ស្រោ​យ​ទឹក​ឲ្យ​នាង​លើករាសី​ ក្នុង​ការ​រកស៊ី​ តែ​បែរជា​នារី​រូប​នេះ​ មាន​អារម្មណ៍​រវើរវាយ​ដូច​ត្រូវ​អំពើ​គេ​និង​រកស៊ី​មិន​បាន​ផង​នោះ​ ក៏​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ម៉ាស​ដា​ មក​ឈប់​ក្នុង​បរិវេណ​វត្ត​ ហើយ​ដក​អាវុធ​ខ្លី​បាញ់​ មេឃ​២​គ្រាប់​ នៅ​មុខ​កុ​ដ្ឋិ​ព្រះសង្ឃ​ដែល​បាន​ស្រោ​យ​ទឹក​ឲ្យ​នោះ​ ផ្អើល​អស់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ ។​

​ហេតុការណ៍​នារី​រូប​ស្រស់​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ នៅ​ចំណុច​ក្នុង​កុ​ដ្ឋិ​លេខ​២៣​ វត្ត​សា​រ៉ា​វ័​ន្ត​ ផ្លូវ​លេខ​១៧៨​ភូមិ​ទី​៩​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

​បន្ទាប់​ពី​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ សហការ​ជាមួយ​កំលាំង​ផ្នែក​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ម្នាក់​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ (​ដក​អាវុធ​ខ្លី​បាញ់​ចំនួន​០២​គ្រាប់​)​ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ ផា​ន​ ស្រី​លី​ន​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ នៅផ្ទះ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ជាន់​ទី​២​ ផ្លូវ​លេខ​២១៧​ សង្កាត់​អូ​ប្ញ​ស្សី​ទី​៤​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​បាន​ អាវុធ​ខ្លី​១​ដើម​ម៉ាក​ZORAKI.M906​ លេខ​០០០១២៦.​បង់​មួយ​.​គ្រាប់​ចំនួន​០២​គ្រាប់​.​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​VIVO​ ពណ៌​ឈាម​ជ្រួក​,​ លុយ​ចំនួន​១០០​ដុល្លារ​ លុយ​ខ្មែរ​ចំនួន​២​ម៉ឺន​រៀល​ និង​កាបូបស្ពាយ​ពណ៌​ស្លែ​មួយ​។​

​ព្រះសង្ឃ​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ ពិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​កុ​ដិលេខ២៣ ក្នុង​វត្ត​សារា​វ័​ន្ត​ ផ្លូវ​លេខ​១៧៨​ សង្កាត់​ជ័យ​ជំនះ​ខណ្ឌដូនពេញ​។​
​សកម្មភាព​រឿងហេតុ​ ៖​ មុខ​ពេល​កើតហេតុ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ ពិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ជា​ព្រះសង្ឃ​កំពុង​គង់នៅ​វត្ត​សារា​វ័​ន្ត​ ផ្លូវ​លេខ​១៧៨​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ​ ផា​ន​ ស្រី​លី​ន​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ បាន​ដើរ​ចូល​ទៅ​ក្នុង​កុ​ដ្ឋិ​លេខ​២៣​ ដើម្បី​ជួប​ជន​រង​គ្រោះ​រឿង​ស្រោច​ទឹក​អោយ​ហើយ​ធ្វើ​អោយ​យីអ៊ុន​ដាក់​រកស៊ី​មិន​បាន​ ដេក​មាន​អារម្មណ៍​ដូច​ត្រូវ​អំពើ​ ដែល​ស្រោច​ទឹក​កាលពី​ក្នុង​អំឡុង​ខែឧសភា​ ឆ្នាំ​២០១៧​ ដោយ​ខឹង​ពេក​ បាន​ដក​អាវុធ​ខ្លី​ខាងលើ​ បាញ់​ចំនួន​០២​គ្រាប់​ តែ​ពុំ​ត្រូវ​រង​របួស​ទេ​ ក៏​មានការ​ផ្អើល​ឆោ​រ​ឡោ​ ពេល​នោះ​ត្រូវ​បាន​កំលាំង​ល្បាត​របស់​ប៉ុស្តិ៍​ជ័យ​ជំនះ​ និង​កំលាំង​ផ្នែក​យុត្តិធម៌​ឃើញ​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​អាវុធ​ខ្លី​នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​
​ចំពោះ​អាវុធ​ខ្លី​ម៉ាក​ ZORAKI.M906​ លេខ​000126​ ជនសង្ស័យ​បាន​ទិញ​តំលៃ​១៥០០​ដុល្លារ​នៅ​ប្រទេស​ថៃ​ កាលពី​ខែមេសា​ឆ្នាំ​២០១៩​។​
​ជនសង្ស័យ​មិន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ទេ​ (​តាម​រយៈតាមរយៈធ្វើតេស្តទឹកនោម៕

អត្ថបទដែលជាប់ទាក់ទង