មន្ត្រីរាជការ ប្រជាពលរដ្ឋខណ្ឌដង្កោហូបនំបញ្ចុកសាមគ្គីជាតិ យ៉ាងសប្បាយរីករាយ
ភ្នំពេញ៖ កាលពីថ្ងៃទី៩មិថុនានេះ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកនិងលោកស្រីជាអភិបាលរងខណ្ឌមន្ត្រីរាជការទាំងអស់គ្នាពិតជាសប្បាយរីករាយណាស់ ដែល បាននាំគ្នាហូបនំបញ្ចុកសាមគ្គីជាតិ និងឯកភាពជាតិ ក្នុងមហាគ្រួសារខ្មែរដ៏ឆ្ងាញ់ នៅក្រោមម្លប់តេជោសន្តិភាព នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះនៅតាមគណបក្សខណ្ឌសង្កាត់ក្នុងខណ្ឌ តាមសាលារៀន វត្តអារាមទូទាំងខណ្ឌបានអនុវត្តតាមអនុសាសន៌សម្ដេចតេជោ។
គួរបញ្ជាក់ថា ក្នុងឱកាសថ្លែងសុន្ទរកទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្រ កាលពីថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ៕