ខណ្ឌពោធិសែនជ័យរៀបចំទទួលទាននំបញ្ចុក ជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខណ្ឌ
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៩ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សា និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែន បានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គី ដោយមានការចូលរួមពីសមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីរដ្ឋបាលខណ្ឌយ៉ាងច្រេីនកុះករ។ ពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណសាលាខណ្ឌពោធិសែនជ័យ ។
គួរបញ្ជាក់ថា ក្នុងឱកាសថ្លែងសុន្ទរកទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្រ កាលពីថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ៕