ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាហារប្រចាំថ្ងៃបានក្លាយជាឃាតករ សម្លាប់ក្មេងស្រី១១ឆ្នាំម្នាក់ នៅខេត្តពោធិ៍សាត់

120

ភ្នំពេញ៖ បាយគឺជាអាហារប្រចាំថ្ងៃរបស់មនុស្ស ដោយក្នុងមួយថ្ងៃៗមនុស្សត្រូវការហូបវាប្រមាណពី២ទៅ៣ដង តែវាក៏ក្លាយជាឃាតករសម្លាប់ផងដែរ ។ជាក់ស្តែងក្មេងស្រី១១ឆ្នាំម្នាក់នៅខេត្តពោធិ៍សាត់បានបាត់បងជីវិតគួរអោយអាសូរជាពន់ពេក ខណៈនាងហូបបាយកកអួនៅហ្នឹងក មិនបានប៉ុន្មាននាទីផងនោះ។

ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២និង១៥នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ភូមិកំរ៉ែង ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្មេងស្រីរងគ្រោះឈ្មោះ ឌីន ធីតា អាយុ១១ឆ្នាំ សិស្ស មានឪពុកឈ្មោះ ឌីន អាយុ៣៧ឆ្នាំ ម្ដាយឈ្មោះ ម៉ែន សុផា អាយុ៣៥ឆ្នាំ រស់នៅភូមិកំរ៉ែង ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមប្រភពពីម្ដាយមីង បានឲ្យដឹងថា កាលពីម៉ោង២និង១៥នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្មួយគាត់ បានហូបបាយកកនឹងដៃ ដោយមិនបានដាក់ចានទេ នៅក្រោមដើមផ្កាក្រដាសមុខផ្ទះ ពេលញ៉ាំបានបន្តិចក្រោយមក ក៏បណ្តាលឲ្យអួល ពេលនោះក្មួយគាត់បានលោតចុះឡើង និងរត់ទៅរកគាត់ (ម្តាយមីង)ឲ្យជួយ ឃើញដូចនោះ គាត់ក៏ជួយរឹត តែអកុសលក្មួយរបស់គាត់ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗដែរម្តង៕

អត្ថបទដែលជាប់ទាក់ទង