ប្រធាន និងអនុប្រធានសហព័ន្ធទូកឧបត្ថម្ភថវិកា៣០លានរៀលដល់ម្ចាស់ប្រាក់ និងសំរិទ្ធដែលប្រកួតនៅចិន
ភ្នំពេញ៖សម្តេចក្រឡាហោមស ខេងប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជាបានឧបត្ថម្ភថវិកាលើកទឹក ចិត្តចំនួន ២០លានរៀល និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន១០លានរៀលដល់ប្រតិភូគ្រូបង្វឹកកីឡាករទូកប្រពៃណីជម្រើសជាតិកម្ពុជា ដែលដណ្តើមបានមេដាយចំនួន០២គ្រឿងនៅចិន។
កីឡាករទូកប្រពៃណីជម្រើសជាតិកម្ពុជាដណ្តើមមេដាយប្រាក់១ គ្រឿង និងមេដាយសំរឹទ្ធ១ គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” អន្តរជាតិចិន-អាស៊ានលើកទី ១៥ “ The 15th China-ASEAN ( Nanning) International Dragon Boat ” ដែលប្រព្រឹត្តទៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ប្រទេសចិន។
ការប្រកួតខាងលើកនេះកាអនុញ្ញាតពីសម្តេច ក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកានូ និងរ៉ូអ៉ីងកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡាក្នុងបញ្ជូនក្រុមប្រតិភូកីឡាទូកប្រពៃណីខ្នាតអន្តរជាតិចំនួន១៦រូបចូលរួមទៅចូលរួមប្រកួត ។
សម្រាប់មេដាយប្រាក់ទទួលបានលើវិញ្ញាសាចម្ងាយ៥០០ម៉ែត្រចំណុះ១២នាក់និងមេដាយសំរិទ្ធទទួលបានលើវិញ្ញាសាចម្ងាយ ២០០ ម៉ែត្រ ចំណុះ ១២ នាក់៕