សហគ្រាសអនុផលព្រៃឈើដោយសហគមន៍មូលដ្ឋាន បង្កើតឲ្យមានការលើកទឹកចិត្តចំពោះកិច្ចគាំពារសង្គមនិងបរិស្ថាន
ភ្នំពេញ៖ ក្រុមផលិតករនិងសមាគមអនុផលព្រៃឈើ គឺជាអ្នកផ្ដល់កិច្ចគាំពារសង្គមដ៏សំខាន់ហើយទន្ទឹមនឹងនោះពួកគេ ក៏រួមចំណែកយ៉ាងច្រើនដល់ការសម្រេចគោលដៅអភិរក្សព្រៃឈើ និងលុបបំបាត់ភាពក្រីក្រផងដែរ។ ជាក់ស្ដែង 68 ភាគរយនៃគ្រួសារជនបទទូទាំងប្រទេសកម្ពុជាពឹងអាស្រ័យលើធនធានព្រៃឈើសម្រាប់ សកម្មភាពជីវភាពរស់នៅរបស់ខ្លួន។ កាលពីការប្រមូលផលដំណាំមើមផ្លែឈើបន្លែ សម្រាប់ការហូបចុកប្រចាំថ្ងៃសហគមន៍មូលដ្ឋានក៏ប្រមូលផល ទឹកឃ្មុំព្រៃផ្តៅឬស្សីជាប់ទឹកនិងទ្រាំង ប្រកបដោយនិរន្តភាពដើម្បីយកទៅកែច្នៃ និងលក់ផលិតផលអាហារនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថានស្តីពីសហគ្រាសអនុផលព្រៃឈើដោយ សហគមន៍មូលដ្ឋានបង្កើតឲ្យមានការលើកទឹកចិត្តចំពោះ កិច្ចគាំពារសង្គមនិងបរិស្ថានកាលពីថ្ងៃទី 10 ខែមិថុនាឆ្នាំ 2019។
ដោយហេតុនេះតាតាភាសិតពឹងអាស្រ័យលើធនធានព្រៃឈើរបស់សហគមន៍មូលដ្ឋាន ជាពិសេសប្រជាជនជនជាតិដើមភាគតិចមានសារសំខាន់យ៉ាងខ្លាំងដើម្បីធានាឱ្យមានការបែងចែកផលប្រយោជន៍ រាប់ដោយសមធម៌តាមរយៈការលើកកម្ពស់ការយល់ដឹងនិង ការអនុវត្តន៍លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ក្នុងឱកាសមានមតិទៅកាន់អ្នកពាក់ព័ន្ធសំខាន់ៗចំនួនជិត 200 នាក់មកពីវិស័យព្រៃឈើដែលមានវត្តមានក្នុងវេទិកាថ្នាក់ជាតិលើកទី 2 ស្ដីពីអនុផលព្រៃឈើនៅថ្ងៃនេះលោកឯ វុឌ្ឍី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថានមានប្រសាសន៍ថា កម្មវិធីព្រៃឈើជាតិឆ្នាំ 2010 -2019 របស់កម្ពុជាមានគោលបំណងបង្កើតការងារដែលនេះ ក៏ជាគោលដៅសំខាន់មួយដែលថ្នាក់ជាតិផងដែរ តាមរយៈសកម្មភាពតែការងារព្រៃឈើប្រកបដោយចិរភាពដូចជាការប្រមូល និងការកែច្នៃអនុផលព្រៃឈើដោយប្រើប្រាស់វិធីសាស្ត្រនិងបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធផលជួយបង្កើនសង្វាក់តម្លៃដើម្បីជំរុញឲ្យមានការចូលរួម ពីប្រជាជនជនបទនៅក្នុងសកម្មភាពសង្គមសេដ្ឋកិច្ចរបស់ខ្លួន។
លោកបានមានប្រសាសន៍បន្ថែមទៀតថាកម្មវិធីជាតិនេះគាំទ្រផងដែរដល់ការអភិវឌ្ឍសហគ្រាសជនបទខ្នាតតូចនិងមធ្យមដែលជួយបន្ថែមតម្លៃដល់ផលិតផលព្រៃឈើនិងជាការចូលរួមចំណែកដោយផ្ទាល់ដល់វិធីសាស្រ្តនៃការគ្រប់គ្រងព្រៃឈើដោយសហគមន៍ដែលអាចធានាបាននូវចិរភាពដោយខ្លួនឯង។
ផលិតករអនុផលព្រៃឈើមិនត្រឹមតែជួយលើកកម្ពស់ ផលប្រយោជន៍សេដ្ឋកិច្ចក្នុងសហគមន៍របស់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្ដោតការយកចិត្តទុកដាក់លើកាតាពីសមាជិកសហគមន៍ពីហានិភ័យ ឬវិបត្តិសេដ្ឋកិច្ចដែលអាចកើតមានជាយថាហេតុដោយការបង្កើតអោយ មានសេវាកិច្ចគាំពារសង្គមក្រៅប្រព័ន្ធដូចជាការប្រមូលផ្តុំធនធានហិរញ្ញវត្ថុក្នុង ក្រុមសន្សំនិងមូលនិធិឥណទានជាដើម៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន៖