ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ មានរបៀបវារៈចំនួន៥ រួមនឹងការប្រកាសទទួលស្គាល់មន្ត្រីចំនួន២០រូប

132

ភ្នំពេញ៖ កិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ មានរបៀបវារៈចំនួន៥ ក្នុងនោះក៏មានការប្រកាសទទួលស្គាល់ប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធាន-អនុប្រធានផ្នែក នាយករងទីចាត់ការ និងប្រធាន-អនុប្រធានការិយាល័យនៃសាលារាជធានីភ្នំពេញចំនួន២០រូបផងដែរ។

កិច្ចប្រជុំនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១១ កក្កដា២០១៨នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ មានរបៀបវារៈចំនួន៥ ក្នុងនោះរួមមាន ៖១. អានប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញចំនួន២រូប ។ ២. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ៣. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ។ ៤. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងផែនការសកម្មភាព និងថវិការបស់គកសករាជធានីភ្នំពេញ គាំទ្រថវិកាដោយ UNICEF ឆ្នាំ២០១៨ ដែលទើបកែសម្រួលឡើងវិញ។
៥. ប្រកាសទទួលស្គាល់ប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធាន-អនុប្រធានផ្នែក នាយករងទីចាត់ការ និងប្រធាន-អនុប្រធានការិយាល័យនៃសាលារាជធានីភ្នំពេញចំនួន២០រូបនិងទី៦. បញ្ហាផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង