លោកអូស្មាន ហាស្សាន់៖ ប្រទេសសិង្ហបុរី សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្តល់ជំនួយមនុស្សធម៌ជាច្រើនវិស័យទៀត ដល់កម្ពុជា
សិង្ហបុរី៖ លោកបណ្ឌិត Prof Dr. Mohd Hasbi Abu Bakar ប្រធានសមាគមឥស្លាមសិង្ហបុរី បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់វិហារ,សាលារៀន, ផ្តល់អាហារូបករណ៍សិក្សាទៅសិក្សានៅសិង្ហបុរី, អណ្តូងទឹក, សង្រ្គោះបន្ទាន់ ,ទឹកជំនន់ ជូនដល់កម្ពុជា។ ការសន្យាដូចនេះ បានធ្វេីឡេីង ក្នុងឱកាសដែល លោកឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស បានអញ្ញើញចូលជួបពិភាក្សាការងារ និងសហប្រតិបត្តិការ ជាមួយលោកបណ្ឌិតប្រធានសមាគមឥស្លាមសិង្ហបុរី នៅការិយាល័យ ប្រទេសសប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ៏៩កើត ខែជេស្ឋ ឆ្នាំកុរឯកស័ព.ស ២៥៦៣ត្រូវនិងថ្ងៃទី១១ មិថុនា២០១៩ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នកំពុងរស់នៅប្រកបដោយ សុខដុមបនីយកម្ម គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែក សម្រាប់វិស័យឥស្លាម ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតគូរប្រកប ដោយ ការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។ ក្នុងឱកាសនោះដែរលោក អូស្មាន ហាស្សាន់ ក៏បានអគុណដល់រាជរដ្ឋាភិបាល សិង្ហបុរី ដែលជានិច្ចកាលតែងតែបានចូលរួមក្នុងវិស័យមនុស្សធម៌ នៅកម្ពុជា ក៏ដូចជាការផ្តល់អាហាររូបករណ៍រៀងរាល់ឆ្នាំជាច្រើនកន្លែងដល់សិស្សនិស្សិតខ្មែរឥស្លាម ដើម្បីបានបន្តការសិក្សានៅប្រទេស សិង្ហបុរី ហើយលោកក៏ស្នើឲ្យបន្តកិច្ច សហការផ្តល់ជំនួយមនុស្សធម៌នេះអោយកាន់តែច្រើនថែមទៀតផងដែរដល់កម្ពុជា ។
សូមបញ្ជាក់ថា៖ សមាគមឥស្លាមសិង្ហបុរី ជាសមាគមចាស់ទុំជាងគេ បានដំណើរជាង ៨៧ ឆ្នាំមកហេីយ លើវិស័យមនុស្ស ធម៌ សិក្សាធិការ សុខុមាលភាព និងឃោសនាអប់រំ ។ នៅក្នុងឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានអញ្ជើញជួប ពិភាក្សាការងារជាមួយ លោកបណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និង កិច្ចការសាសនាឥស្លាមសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិ កាលើគ្រប់វិស័យឥស្លាម ជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀបចំបច្ចេកទេសកាន់តែបានល្អប្រសើរនូវនិតិវិធីគ្រប់គ្រងហាជ្ជី(ធម្មយាត្រា) វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ)វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាល់ផងដែរ៕
ដោយ៖ សារីទ្ធី