កីឡាករទូបើបានមេដាយពីស៊ីហ្គេមនឹងបាន ទទួលក្រមខ័ណ្ឌនគរបាលជាតិ
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯកជាប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានអះអាងថាប្រសិន បើកីឡាករទូកសណ្ដើមបានមេដាយ ពីស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះលោកធានាថានឹងសុំទៅ សម្ដេចក្រឡាហោមសុំក្របខ័ណ្ឌនគរបាលឲ្យ ។
លោកអះអាងបែបនេះនាព្រឹកថ្ងៃទី១២មិថុនា ក្នុងឱកាសនាំយកថវិកាចំនួន២០លានរៀលរបស់សម្ដេចក្រឡា
ហោមផ្ដល់ជាការលើកទឹកចិត្តដល់កីឡាករទូក ដែលដណ្ដើមបានមេដាយមេដាយប្រាក់និងសំរិទ្ធប្រកួតកីឡាទូកប្រ
ពៃណីខ្នាតអន្តរជាតិ “ទូកនាគ” អន្តរជាតិចិន-អាស៊ានលើកទី ១៥។
លោកឧត្តមសេនីយ៍ឯកមានប្រសាសន៍ថា សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាបានឧបត្ថម្ភថវិកា លើកទឹកចិត្តចំនួន២០លានរៀល និងលោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មនិងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន១០លានរៀល
ដល់ប្រតិភូ គ្រូបង្វឹក កីឡាករទូកប្រពៃណីជម្រើសជាតិកម្ពុជា ដែលដណ្តេមបានមេដាយចំនួន០២គ្រឿងនៅចិន។
កីឡាករទូកប្រពៃណីជម្រើសជាតិកម្ពុជា ដណ្តើមមេដាយប្រាក់១ គ្រឿង និងមេដាយសំរឹទ្ធ១ គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” អន្តរជាតិចិន-អាស៊ានលើកទី ១៥ “ The 15th China-ASEAN ( Nanning) International Dragon Boat ” ដែលប្រព្រឹត្តទៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ប្រទេសចិន។
លោកបានបន្តថាតាំងពីសហព័ន្ធទូកធ្វើការកែទម្រង់មក សមត្ថភាពរបស់កីឡាករមានការរីកចម្រើននេះក៏
ដោយសារតែមានការលើកទឹកចិត្តពីប្រធានសហព័ន្ធ និងអង្គភាពកីឡានគរបាលជាតិកម្ពុជា ។ ចង់ឲ្យកីឡាខ្លាំងត្រូវ
តែមានការលើកទឹកចិត្តនិងកុំចង់ស៊ីដាច់លុយកីឡាករឲ្យសោះ។ស៊ីដាច់លុយកីឡាករមានន័យថាអារកខ្យងយកឈាម
ហើយ ។
ការប្រកួតខាងលើកនេះកាអនុញ្ញាតពីសម្តេច ក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកានូ និងរ៉ូអ៉ីងកម្ពុជា និងក្រសួងអប់រំយុវជននិងកីឡាក្នុងបញ្ជូនក្រុម ប្រតិភូកីឡាទូកប្រពៃណីខ្នាតអន្តរជាតិចំនួន១៦រូបចូលរួម ។សម្រាប់មេដាយប្រាក់ទទួលបានលើវិញ្ញាសា ចម្ងាយ៥០០ម៉ែត្រចំណុះ១២នាក់ និងមេដាយសំរិទ្ធទទួលបានលើវិញ្ញាសាចម្ងាយ ២០០ ម៉ែត្រ ចំណុះ ១២ នាក់៕