ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ទៅធ្វើស្មៅដំឡូង កាប់ត្រូវគ្រាប់មិនទាន់ផ្ទុះ ស្លាប់

81

ខេត្ដប៉ៃលិន៖ តាមព័ត៌មានបឋម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥:២៥ នាទី មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ មួយកើតឡើង នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅនឹងកើតហេតុ។

អាជ្ញាធរមីន បានបញ្ជាក់ថា មូលហេតុដោយសារជនរងគ្រោះ ទៅធ្វើស្មៅដំឡូង កាប់ត្រូវគ្រាប់មិនទាន់ផ្ទុះ។ ជនរងគ្រោះ ឈ្មោះ វិន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អត្ថបទដែលជាប់ទាក់ទង