ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករលាក់មុខ​ សំណល់ពីសង្គ្រាម​ ជាប្រភេទគ្រាប់បេ​ សម្លាប់យុវជន នៅខេត្តប៉ៃលិន

67

លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ហៅកាត់ថាស៊ីម៉ាក់ នៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2019 បានសរសេរលើហ្វេសប៊ុកផ្លូវការថា ឃាតករលាក់មុខ​ សំណល់ពីសង្គ្រាម​ ជាប្រភេទគ្រាប់បេ​ សម្លាប់យុវជន នៅខេត្តប៉ៃលិន! សូមសម្តែងនូវការសោកស្តាយ និងមរណទុក្ខចំពោះយុវជន ដែលបាត់បង់ជីវិត ដោយសារសំណល់ជម្លោះរវាងខែ្មរ-ខែ្មរពី អតីតកាលនេះ! ។

កាលពី​វេលាម៉ោង ១៥:២៥ នាទី ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៩ មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ មួយកើតឡើង នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនរងគ្រោះ ឈ្មោះ វិន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មូលហេតុទៅធ្វើស្មៅដំឡូងកាប់ត្រូវ គ្រាប់មិនទាន់ផ្ទុះ (សល់ពីសង្គ្រាម) ប្រភេទគ្រាប់ បេ បណ្ដាលឱ្យផ្ទុះស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រុមជំនាញយេីងខ្ញុំតែងតែ ជំរុញឱយការរៀបចំគោលនយោបាយថ្នាក់ជាតិ ឱយបានគ្រប់ជ្រុងជ្រោយ​ ដោយចៀសវាងដាច់ខាត ចំពោះការយល់ថា តំបន់សមភូមិ​ តំបន់មានគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ចាត់កំរិតគំរាមកំហែង សុវត្ថិភាពទាប ដោយកំណត់ថា​ រង់ចាំឃេីញគ្រា​ប់​មិនទាន់ផ្ទុះ​ ទេីបហៅជំនាញទៅបោសសម្អាត ទង្វេីនិងការគិតបែបនេះ ជាកំហុសឆ្គងធ្ងន់ធ្ងរណាស់! ជាគោលនយោបាយ សុវតិ្ថភាពគ្រាប់មីននិងUXOs ត្រូវតែមានទស្សនវិស័យ ចាត់វិធានបង្ការ មិនមែនចាត់វិធានការកែតម្រូវនោះទេ ( preventive action, not corrective action)៕

អត្ថបទដែលជាប់ទាក់ទង