ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវា រត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី 9 ធ្វើនៅភ្នំពេញ មានអ្នកចូលរួមជាង 6ពាន់នាក់

158


លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡាករជាតិអន្តរជាតិ បានចូលរួមរកប្រណាំង ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ៩ ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីទីក្រុងស្អាត និងបៃតង ដើម្បីរាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញ និងដើម្បីឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម លើកទី 32 ឆ្នាំ 2023 នៅរាជធានីភ្នំពេញ នៅព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី 16 ខែមិថុនា នៅមុខព្រះបរមរាជវាំង។ ពិធីរត់ម៉ារ៉ាតុងនេះធ្វើឡើងមាន 3 ដំណាក់កាលគឺចម្ងាយ 21 គីឡូម៉ែត្រ ចម្ងាយ 10 គីឡូម៉ែត្រនិងចម្ងាយ ៣គីឡូម៉ែត្រ។

លោកថោង ខុន បានបញ្ជាក់ទៀតថា ឆ្នាំនេះ គណៈកម្មការរៀបចំការប្រកួត ទទួលបានអ្នកចូលរួមសរុបចំនួន 6298នាក់ ដែលមានជនបរទេសអន្តរជាតិចំនួន524 នាក់មកពីចំនួន 35 ប្រទេសក្នុងនោះជនជាតិចិនទី១ ជប៉ុនទី 2 ហ្វីលីពីន ទី3 និងកម្ពុជាមានចំនួន 5074នាក់ ក្មេងកំណើន 20% បើប្រៀបធៀបនឹងឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យកីឡាករជាតិ និងអន្តរជាតិ ដែលចូលរួមរត់ប្រណាំងក្នុងកម្មវិធីនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមបទបញ្ជាបច្ចេកទេស ឲ្យបានខ្ជាប់ខ្ជូន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង