ក្រូអាត យកឈ្នះអង់គ្លេសដោយលទ្ធផល ២-១ ក្នុងម៉ោងថែមនៅ World Cup 2018
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ក្រូអាត បានយកឈ្នះអង់គ្លេស ២-១ ក្នុងនាទីបន្ថែម១៥នាទី ២ដង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប្រកួតជាមួយក្រុមបាល់ទាត់បារាំង ក្រោយបន្ទាប់ប្រកួតពេញម៉ោងស្មើគ្នា ១-១ នៃព្រឹត្តិការណ៍ FIFA World Cup 2018 ។
ខ្សែប្រយុទ្ធ Mario Mandzukic របស់ក្រូអាត បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីរ របស់ពួកគេ ប្រឆាំងនឹងអង់គ្លេស នៅនាទីទី១១៨ ក្នុងម៉ោងថែម១៥នាទីលើកទី២ ក្រោយពេលមិត្តរួមក្រុម Ivan Perisic រកគ្រាប់តាមស្មើនៅនាទីទី៦៨ បន្ទាប់ពីអង់គ្លេសបានបើកការនាំមុខតាំងពីនាទីទី៥ មកម៉្លេះដោយបាល់ពិន័យហ្រ្វីឃីកទាត់ដោយកីឡាករពាក់លេខ១២ Kieran Trippier។
អង់គ្លេស ក៏ត្រូវប៉ះប៊ែលហ្ស៊ិក ក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ នាម៉ោង៩យប់ ហើយការប្រកួតផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ៕