ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាង៦.០០០នាក់ចូលរួមរត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ៩

148

ភ្នំពេញ:ព្រឹត្តិការណ៍ រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ៩ដើម្បីអបអរទិវាចម្រើនព្រះ
ជន្មសម្ដេចម៉ែមុខព្រះបរមរាជវាំងនា ព្រឹកថ្ងៃទី១៦មកថុនាមានអ្នកចូលរួមចំនួន៦២៩៨នាក់ ដែលមានជនបរទេសចូល
រួមចំនួន៥២៤ នាក់មកពីចំនួន ៣៥ប្រទេស ក្នុងនោះជនជាតិចិនទីលំដាប់ទី១ ជប៉ុនលំដាប់ទី ២ និងហ្វីលីពីនលំដាប់ ទី៣និងជនជាតិកម្ពុជាដែលចូលរួមមានចំនួន ៥ឲ្០៧៤នាក់ កំណើន ២០% បើប្រៀបធៀបនឹងឆ្នាំ២០១៨។
លោកថោង ខុនប្រមុខអូឡាំពិកកម្ពុជាបានអញ្ជើញ ចូលរួមក្នុងពិធីបាញ់កាំភ្លើងនៃការចេញដំណើររត់នៅមុខ
ព្រះបរមរាជវាំងតែម្ដង ។ ព្រឹត្តិការណ៍នេះមានរត់២១គីឡូម៉ែត្រ រត់១០គីឡូម៉ែត្រ និងរត់៣គីឡូម៉ែត្រជាលក្ខណៈគ្រួ
សារ ។
ចំពោះលទ្ធផលវិញ្ញាសារត់ពាក់កណ្ដាលម៉ារ៉ាតុង(២១គីឡូម៉ែត្រ)នារីចំណាត់ថ្នាក់លេខ ១បានទៅកីឡាការិនី
ជប៉ុនSasaki Natsuko រត់ក្នុងថិរវេលា១ម៉ោង ៤១នាទី៤៧វិនាទី ។ លេខ២កីឡាការិនីអ៊ុយក្រែនGiallombardo
Harrietរត់ក្នុងថិរវេលា១ម៉ោង៥១នាទី២៥វិនាទី និងលេខ៣កីឡាការិនីហ្វីលីពីនBuhawe Christine Joyរត់ក្នុងថិរ
វេលា២ម៉ោង០០នាទី៣១វិនាទី ។
រត់២១គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១បានទៅកីឡាករជប៉ុនMakino Saekiរត់ក្នុងថិរវេលា១ម៉ោង១០
២៧វិនាទី លេខ២កីឡាករជប៉ុនសញ្ជាតិកម្ពុជាTakizaki Kuniaki រត់ក្នុងថិរវេលា១ម៉ោង១៦នាទី២៦វិនាទី និងលេខ
៣កីឡាករជប៉ុនYamuchi Daisuke រត់ក្នុងថិរវេលា១ម៉ោង១៩នាទី០៣វិនាទី ។
រត់១០គីឡូម៉ែត្របុរស លេខ១បានទៅកីឡាករវ៉ាន់ ភារ៉ា រត់ក្នុងថិរវេលា៣៧នាទី២៥វិនាទីលេខ២កីឡាករ
ឈុន ប៊ុនថនរត់ក្នុងថិរវេលា៣៩នាទី១៩វិនាទី និងលេខ៣កីឡាករជា សម្ផស្សរត់ក្នុងថិរវេលា៣៩នាទី៣៨វិនាទី ។ពួក
គេជាកីឡាករកម្ពុជាទាំងអស់គ្នា ។
រត់១០គីឡូម៉ែត្រនារីចំនាត់ថ្នាក់លេខ១កីឡាការិនីកម្ពុជាហេង ម៉ីជូ លេខ២កីឡាការិនីញូហ្ស៊េឡិន និង ចំណាត់
ថ្នាក់លេខ ៣ កីឡាការិនីជប់ូនFukuoka Fumie ។
ចំពោះរត់កំសាន្ដ៣គីឡូម៉ែត្រជាលក្ខណៈគ្រួសារបុរសលេខ១កីឡាករសាតត្តមរត់ក្នុងថិរវេលា១០នាទី០៣
វិនាទី៤៣ ។លេខ២កីឡាករណោង រុំរត់ក្នុងថិរវេលា១០នាទី២២វិនាទី៩៣ និងលេខ៣កីឡាករព្រំ ធីរ៉ារត់ក្នុងថិរវេលា
១០នាទី២៦វិនាទី៨០ ។ពួកគេជាកីឡាករកម្ពុជាទាំងអស់គ្នា ។
រត់៣គីឡូម៉ែត្រជាលក្ខណៈគ្រួសារនារីលេខ ១កីឡាការិនីទូច រក្សារត់ក្នុងថិរវេលា១២នាទី៤១វិនាទី៩៦ លេខ
២កីឡាការិនីសៅ ឡៃហ៊ាងរត់ក្នុងថិរវេលា១៣នាទី១១វិនាទី៤៧ និងលេខ៣កីឡាការិនីផល រចនារត់ក្នុងថិរវេលា១៣
នាទី៥០វិនាទី៩៣ ។ពួកគេជាកីឡាការិនីកម្ពុជាដូចគ្នា ។

អត្ថបទដែលជាប់ទាក់ទង