ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គួរឲ្យភ្ញាក់ផ្អើលដែលកីឡាករតេក្វាន់ដូWTខេត្ត ដណ្ដើមបានមេដាយមុនគេ

74


ភ្នំពេញ៖កីឡាករតេក្វាន់ដូ WT(World Taekwondo)ដែលជាតេក្វាន់ដូស្ទីលរបស់កូរេខាងត្បូង វ័យក្មេង ឈន គឹមហាក់មកពីខេត្តរតនគិរីដណ្តើមមេដាយមាសលើវិញញ្ញាសាសម្តែងមេគុនឯកត្តជនបុរស នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញដោយរៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត។
វិញ្ញាសាសំដែងខុសពីវិញ្ញាសាប្រយុទ្ធដោយអត្តពលិកត្រូវចាំដោយស្ទាត់ជំនាញលើមេគុនទាំងអស់ដែលគេ
តម្រូវឲ្យសំដែងនោះ ។សម្រាប់វិញញ្ញាសាសម្តែងមេគុនឯកត្តជនបុរស៖កីឡាករវ័យក្មេង ឈន គឹមហាក់ មកពីខេត្តរតនគិរីដណ្តើមមេដាយមាស ឯកីឡាករ សុខ សញ្ចនា មកពីខេត្តមណ្ឌលគិរីដណ្តើមមេដាយប្រាក់ និងកីឡាករ សែម សុខហៀង មកពីភ្នំពេញដណ្តើមមេដាយសំរិទ្ធ។
រីឯវិញ្ញាសាសម្តែងមេគុនឯកត្តជននារី៖កីឡាការិនី ហែម សុធីរា មកពីខេត្តតាកែវដណ្តើមមេដាយមាស កីឡាការិនី ព្រំ គឺមឡាង មកពីខេត្តបាត់ដំបងដណ្តើមមេដាយប្រាក់ និងកីឡាការិនី ស៊ីម វឌ្ឃនា មកពីភ្នំពេញដណ្តើមមេដាយសំរិទ្ធ។
ដោយឡែកវិញញ្ញាសាសម្តែងមេគុនឯកត្តជនបុរសនារី៖មន្ទីរអប់រំកាយ និងកីឡាខេត្តកំពត ដណ្តើមមេដាយមាស មន្ទីរអប់រំកាយនិងកីឡាខេត្តតាកែវដណ្តើមមេដាយប្រាក់និងមន្ទីរអប់រំកាយនិងកីឡារាជធានីភ្នំពេញដណ្តើមមេដាយ
សំរិទ្ធ។
ការប្រកួតដែលធ្វើនៅនៅអគារប៊ូយ៉ុងខ្មែរនៃពហុកីឡដ្ឋានជាតិអូឡាំពិក ហើយមាន១០រាជធានី-ខេត្តចូលរួមដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរិដែលមានកីឡាករកីឡាការិនីចំនួន៩២នាក់ក្នុងនោះកីឡាការិនី៤១នាក់៕
សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាមេគុនបែងចែកទៅតាមប្រភេទអាយុគឺឯកត្តជនបុរស (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសាមេគុន ឯកត្តជននារី (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសាមេគុន ជាគូបុរស-នារី (អាយុ ១៣-១៨ឆ្នាំ)។ ចំពោះវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស(អាយុ១៣១៨ឆ្នាំ)ចាប់ពីទម្ងន់៥៩-៦៣គីឡូក្រាមនិងវិញ្ញាសាប្រយុទ្ធ
ឯកត្តជននារី (អាយុ ១៣-១៨ឆ្នាំ)ចាប់ពីទម្ងន់ ៥៣-៥៧គីឡូក្រាម។
ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ឆ្នាំនេះ ក្រសួងអប់រំបានសម្រេចដក់១១ ប្រភេទកីឡារួមមាន កីឡាបាល់ទាត់កីឡាបាល់ទះ កីឡាបាល់បោះកីឡា អត្តពលកម្មកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូITFដែលសរុបមាន៩៥វិញ្ញាសា៕

អត្ថបទដែលជាប់ទាក់ទង