ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដឹកឈេីតាមម៉ូតូ ស្លាប់ដោយសារឈើសង្កត់ពីលើបែកក្បាល

95

ខេត្តមណ្ឌលគិរី៖​ បុរសម្នាក់ស្លាប់ ដោយសារជិះម៉ូតូដឹកឈើប្រណិតខុសច្បាប់ ភ្លាត់ស្នៀតដួលសង្កត់ពីលើ។

ហេតុការណ៍ជិះម៉ូតូដឹកឈើដួលសង្កត់លើខ្លួនស្លាប់នោះបានកើតឡើងនៅល្ងាចថ្ងៃអាទិត្យ ទី១៦ខែមិថុនា ឆ្នាំ២០១៩នៅចំណុចភូមិស្រែអំពិលលើ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

ប្រភពបានឱ្យដឹងថា បុរសម្នាក់ដែលស្លាប់នោះមានឈ្មោះ សុខ គឿន រស់នៅភូមិស្រែអំពិលក្រោម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគីរី។ ជនរងគ្រោះបានដឹកឈើប្រភេទសុក្រំមួយដើមយ៉ាងធំចេញពីភូមិស្រែអំពិលលើ ទាំងខ្លួនមានជាតិស្រវឹងនៅឡើយផង លុះមកដល់កន្លែងកើតហេតុស្ថានភាពផ្លូវលំបាកខ្លាំងស្រពេលនោះម៉ូតូបានធ្លាក់ជង្ហុក បណ្ដាលឱ្យដួល ហើយក៏ត្រូវបានឈើសង្កត់ចំក្បាល ស្លាប់នៅនឹងកន្លែងនោះតែម្តង។

សមត្ថកិច្ច និងអជ្ញាធរមូលដ្ឋាន បានចុះត្រួតពិត្យ ធ្វើកោសល្យវិច័យឃើញថា ពិតជាបានស្លាប់ក្នុងហេតុការណ៍ខាងលើនោះមែន៕

អត្ថបទដែលជាប់ទាក់ទង