បើកវេទិការសាធារណៈថ្នាក់ខណ្ឌដោះស្រាយបញ្ហក្រុមក្មេងទំនេីង សន្តិសុខសណ្តាប់ធ្នាប់ ប្រព័ន្ធលូបង្ហូរទឹក ផ្លូវ អនាម័យបរិស្ថាន
ភ្នំពេញ៖កាលពីរសៀលថ្ងៃអាទិត្យ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបន្តបើកវេទិការសាធារណៈថ្នាក់ខណ្ឌក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖កម្មវិធីបាននេះប្រព្រឹត្តទៅក្នុងបូរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ដោយមានវត្តមានបងប្អូនប្រជាពលរដ្ឋចូលរួមជាងពីររយនាក់។ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ចោមចៅទី១មានដូចជាៈ ក្រុមក្មេងទំនេីង សន្តិសុខសណ្តាប់ធ្នាប់ ប្រព័ន្ធលូបង្ហូរទឹក ផ្លូវ អនាម័យបរិស្ថាន ការប្រមូលសំរាម ដាក់បង្គោលភ្លេីងបំភ្លឺផ្លូវ និងការចុះបញ្ជីដីធ្លី (Lmap)ប្លង់រឹង ព្រមទាំងសំណូមពរជួយពង្រឹងគោលនិយោបាយភូមិសង្កាត់មានសុវត្ថិភាព។
លោកអភិបាលខណ្ឌបានលើកឡើងថា៖រាល់សំណូមពរ និងបញ្ហាប្រឈមត្រូវបានដោះស្រាយ និងបំភ្លឺ ដោយលោកអភិបាល និងមន្ត្រីការិយាល័យជំនាញ ដោយឡែកបញ្ហាមួយចំនួនទៀតដែលមិនអាចដោះនៅនឹងកន្លែងបាន គណៈអភិបាលខណ្ឌនឹងធ្វើការពិភ្សារកដំណោះស្រាយជូនបន្ត៕