ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុរសម្នាក់ជាអតីតយោធា ដែលបង្កៃគ្រាប់ B40 នៅខេត្តឧត្តរមានជ័យ

77


ភ្នំពេញ៖ បន្ទាប់ពីសម្ដេចក្រឡាហោមសខេង ដាក់បទបញ្ជាដល់ សមត្ថកិច្ចពាក់ព័ន្ធ ស្វែងអ្នកដែលដាក់បង្កៃគ្រាប់ បេ40ដើម្បីចាប់មកផ្តន្ទាទោស នៅរសៀលថ្ងៃទី១៧ មិថុនា ២០១៩​នេះ សមត្ថកិច្ចបានស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួន ជនសង្ស័យ​ ម្នាក់ ឈ្មោះហេង ចន្ថា ជាអតីត​យោធា នៅ​វរ​សេនា​តូច​លេខ​៤០២។

ករណីបង្កៃគ្រាប់បេ៤០(B40) និង​ដេ​កា​៧៥(DK៧៥) កាល​ពីថ្ងៃទី១៦ មិថុនា នៅក្បែរសាលាអនុវិទ្យាល័យរួតចំប៉ី ស្ថិតនៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សម្ដេចក្រឡាហោមសខេងបានមានប្រសាសន៍ថា ម្សិលមិញនៅឧត្តរមានជ័យ គេយកគ្រាប់បេ៤០ ទៅដាក់បង្កៃចោលនៅក្បែរសាលារៀនមួយ ដូច្នេះស្នើដល់សមត្ថកិច្ចពាក់ព័ន្ធស្វែងរកមនុស្សអ្នកដែលដាក់បង្កៃគ្រាប់ បេ40ដើម្បីចាប់មកផ្តន្ទាទោស។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យពង្រឹងសន្តិសុខបន្ថែម បន្ទាប់ពីមានការប្រទះឃើញគ្រាប់បេ៤០ (B40) នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានគេដាក់ចោលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៣ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សកម្មភាពដាក់បង្កៃគ្រាប់បេ៤០នេះ ជាចេតនាបង្កចលាចល បង្កើតភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា គ្រាប់ប្រភេទបេ៤០ ដែលត្រូវបានប្រទះឃើញនេះ ជាគ្រាប់ដែលមិនមានជាតិផ្ទុះនោះទេ ពោលបើទោះបីជាផ្ទុះ ក៏មិនមានអ្នកត្រូវរបួសដែរ។ សម្តេចក្រឡាហោមថា ការដាក់គ្រាប់បេនេះទៀតសោត គឺជាចេតនាមានឧបាយកលមិនល្អ ព្រោះគ្រាប់នេះមានសំឡេងលឺខ្លាំង ដែលបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

សម្តេច ស ខេង បានបញ្ជាក់ថា រឿងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ឥឡូវហ្នឹងបន្តពង្រឹង ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលក្នុងនោះបញ្ហាជាអាទិភាពស្អី បញ្ហាជាអាទិភាព គឺចោរលួច ចោរប្លន់ ភេរវកម្ម អាហ្នឹងយើងថា វាជាបញ្ហាធំ ប៉ុន្តែវាមិនមានឥទ្ធិពល ឬមានសកម្មភាពនៅបាត់ដំបងទេ ប៉ុន្តែថាមិនត្រូវដែរ ម្សិលមិញនៅឧត្តរមានជ័យ គេយកគ្រាប់បេ៤០ (B40) ប៉ុន្តែបើផ្ទុះទៅអត់មានគ្រោះថ្នាក់ទេ។ ទោះបីយ៉ាងណាក៏ដោយ គេយកសំឡេងផ្ទុះ។ អ៊ីចឹងអ្នកដាក់នោះ ពិតជាមានឧបាយកលមិនល្អហើយ។ ឥឡូវបានប្រមូលយកទុកអស់ហើយ កំពុងរកមនុស្សអ្នកដែលធ្វើហ្នឹងដើម្បីចាប់មកផ្តន្ទាទោស៕

អត្ថបទដែលជាប់ទាក់ទង