៥សញ្ជាតិចាប់ផ្ដើមប្រជែងគ្នា ដណ្ដើមមេដាយ
ភ្នំបេញ:ព្រឹត្តិការណ៍ប្រកួតប្រជែងដណ្ដើមមេដាយមាសដែលមានឈ្មោះថា
នេះជាព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យមួយដែលមានអ្នកប្រដាល់ចំនួន៥ជាតិសាសន៍ចូលរួម ដែលមានអ្នកប្រ
ដាល់ទាំងអស់១៦រូប ។ កម្ពុជាមានចំនួន៨រូប ថៃចំនួន៤រូប អ៊ីរ៉ង់ចំនួន២រូបចិន១រូបនិងអូស្ដ្រាលីចំនួន១រូប ។នេះជា
ការប្រកួតជម្រុះដែលអ្នកចាញ់គឺត្រូវហាលអាវឯអ្នកឈ្នះប្រកួតបន្តរហូតសល់តែ៤រូបទើបប្រកួតក្នុងវគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺត្រូវប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ឯ អ្នកចាញ់ប្រកួត
ដណ្ដើមមេដាយសំរិទ្ធ ។
ការប្រកួតនៅជុំទី១នឹងនៅសល់អ្នកប្រដាល់ចំនួន៨រូបដោយ៨រូបត្រូវខ្ទាតចេញ ។អ្នកទាំង៨រូបនេះត្រូវចាប់
ឆ្នោតប្រកួតជម្រុះនៅជុំទី២ដែលជុំទី២នឹងបញ្ចប់ដោយនៅសល់អ្នកប្រដាល់៤រូប ៤រូបនេះត្រូវប្រកួតគ្នាក្នុងវគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រដើម្បីរកអ្នកឈ្នះទៅប្រកួតដណ្ដើមមេដាយមាស ។
សូមបញ្ជាក់ថាមេដាយមាសមានរង្វាន់៥.០០០ដុល្លារ មេដាយប្រាក់២.០០០ដុល្លារ មេដាយសំរិទ្ធ១.០០០
ដុល្លារ និងអ្នកចាញ់ក្នុងការប្រកួតដណ្ដើមមេដាយសំរិទ្ធបានរង្វាន់លើកទឹកចិត្ត៥០០ដុល្លារ ។
ការប្រកួតមួយសប្ដាហ៍២គូហើយពេលនេះការប្រកួតដំណើរការបានមួយសប្ដាហ៍ហើយដោយអ្នកប្រដាល់
កម្ពុជាឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិឈ្នះអ្នកប្រដាល់ថៃហ្វា មេឆៃ(Fa Mechhai)ទឹកទី៤ ។វង្ស វិឆ័យ ក្លិបទ័ពឆ័ត្រយោង៩១១ឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ម៉ារ ទីន(Martin)ទឹកទី២ ។
ពេលនេះអ្នកប្រដាល់ដែលត្រូវតស៊ូបន្តទៀតនោះគឺទេស សំខាន់ក្លិបកងពលតូចលេខ៧០ត្រូវជួបជាមួយអ្នក
ប្រដាល់អ៊ីរ៉ង់ហ្គា ហ្វារី(Gafaria)យ៉ាម ខេមរាក្លិបរស្មីកុមារកំព្រាជួបជាមួយអ្នកប្រដាល់ចិនរ៉ូន ស៊ីអាហ៊ូ(Roan Xia
Hu)ធឿន វិថាត់ក្លិបអប់រំកាយស្រុកអន្លង់វែងជួបជាមួយអ្នកប្រដាល់ថៃក្វាន អេក(Kwan Ek) ។នន់ ជំនិតក្លិបស្វាយ
រលំឬទ្ធិជ័យជួបជាមួយអ្នកប្រដាល់ថៃផេត ណាំនឹង(Phat Namneung) និង ធី តុងហ៊ីក្លិបឃ្លាំងមឿងកីឡាជួបជា
មួយអ្នកប្រដាល់អូស្រ្តាលីដារិន ចិន(Darin Chen) ។