តេក្វាន់ដូWTមាសបាត់ដំបង ដណ្ដើមបានមេដាយច្រើនជាងគេ
ភ្នំពេញ:ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១(The 1st National Schoola Games)លើប្រភេទកីឡា
តេក្វាន់ដូWT(World Taekwondo)ដែលជាតេក្វាន់ដូស្ទីលកូរេខាងត្បូងនោះបានបញ្ចប់ជាស្ថាពរហើយដោយខេត្ត
បាត់ដំបងក្លាយជាខេត្តដែលដណ្ដើមបានមេដាយច្រើនជាងគេ ។
សម្រាប់ប្រភេទតេក្វាន់ដូWTនេះមានរាជធានី-ខេត្តចូលរួមចំនួន១០គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពត កំពង់ចាម់ ព្រៃវែង បាត់ដំបង សៀមរាប មណ្ឌលគីរី និង ខេត្តរតនគីរី ។ការប្រកួតមាន១៣វិញ្ញាសាគឺមេគុនចំ
នួន៣វិញ្ញាសា និង ប្រយុទ្ធចំនួន១០វិញ្ញាសា ។
ខេត្តបាត់ដំបងដែលដណ្ដើមបានមេដាយច្រើនជាងគេនោះគឺ៨គ្រឿងដែលក្នុងនោះមាស៣គ្រឿងប្រាក់៣
គ្រឿង និងសំរិទ្ធ២គ្រឿង ។រាជធានីភ្នំពេញឈរនៅលំដាប់លេខ២នោះបានមេដាយសរុបចំនួន១០គ្រឿងគឺមាស ៣
គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៦គ្រឿង ។
កំពតឈរនៅចំណាត់ថ្នាក់លេខ៣បានមេដាយ៥គ្រឿងគឺមាស៣ប្រាក់១ និងសំរិទ្ធ១ ។មណ្ឌលគីរីស្ថិតនៅចំ
ណាត់ថ្នាក់លេខ ៤បានមេដាយសរុប៦គ្រឿងគឺមាស១គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ១គ្រឿង ។តាកែវស្ថិតនៅចំ
ណាត់ថ្នាក់លេខ៥បានមេដាយសរុប៣គ្រឿងគឺមាស ១ ប្រាក់២ ។ខេត្តរតនគីរីឈរនៅចំណាត់ថ្នាក់លេខ៦បានមេ
ដាយ៦គ្រឿងគឺមាស ១ប្រាក់១ និងសំរិទ្ធ៤ ។
ខេត្តកំពង់ចាមឈរនៅចំនាត់ថ្នាក់លេខ៧បានមេដាយសរុប៥គ្រឿងគឺមាស ១ប្រាក់១ និងសំរិទ្ធ៣ ។ចំណាត់
ថ្នាក់លេខ៨មាន៣ខេត្តនោះគឺទទួលបានមេដាយសំរិទ្ធក្នុងមួយខេត្តៗ២គ្រឿងមានខេត្តព្រៃវែង កណ្ដាល និងសៀមរាប ។