ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចម៉ែ និងព្រះមហាក្សត្រ ព្រះរាជទានថវិកា១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

190

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ព្រះបរមរាជាអនុញ្ញាត ឲ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់ និងទទួលតង្វាយជាព្រះរាជទ្រព្យ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

គួរបញ្ជាក់ដែរថាបើយោងតាម Facebook Page «ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី» ដែលកន្លងមកតែងតែផ្សាយពីព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានព្រះរាជទាន ព្រះរាជទ្រព្យសរុប១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង